Connect with us

កីឡា

សោកស្តាយ អែម សុ​វណ្ណា​រី មិនអាច​ប្រកួត​នៅ ONE បានទេ​ព្រោះ​របួស​

បានផុស

នៅ

​តាម​ការគ្រោងទុក កីឡាការិនី​ខ្មែរ​-​អាមេរិក អែម សុ​វណ្ណា​រី ត្រូវ​ជួប​ដៃគូ​ជាមួយ​កីឡាការិនី​អាមេរិក Colbey Northcutt នៅ​ព្រឹត្តិការណ៍ ONE: TNT IV នា​ថ្ងៃទី​២៨ ខែមេសា ខាងមុខនេះ ដែល​ត្រូវ​បានប្រកាស​តាំងពីដើម​ខែមីនា​មកម្ល៉េះ​។

ទោះបីជា​យ៉ាងណា នៅ​ថ្ងៃទី​១៣ ខែមេសា អែម សុ​វណ្ណា​រី បាន​ឲ្យ​ដឹងថា នាង​មិនដឹងថា ​គួរ​រក​ពាក្យ​អ្វី​ដើម្បី​មក​អត្ថាធិប្បាយ​ឲ្យ​សម​នោះ​ទេ​នៅពេល​នាង​មាន​បញ្ហា​របួស​កៀក​នឹង​ថ្ងៃ​ប្រកួត​ទ​ភ​ហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នាង​ប្រាប់​ថា «​ខ្ញុំ​សុំទោស​ដល់​ស្ថាប័ន ONE Championship ដែល​ផ្តល់ឱកាស​ដ៏​អស្ចារ្យ​ឲ្យ​ខ្ញុំ​ប្រកួត​នៅ​ព្រឹត្តិការណ៍ TNT ហើយ​ខ្ញុំ​មិនអាច​ចូលរួម​ប្រកួត​បានទេ​។ ខ្ញុំ​ពិតជា​សុំទោស​ដល់​អ្នក​ទាំងអស់​គ្នា​ដែល​បាន​គាំទ្រ​ខ្ញុំ ជាពិសេស​ប្រជាជន​កម្ពុជា​ដែល​តែងតែ​ស្រឡាញ់​គាំទ្រ​ខ្ញុំ​។ ខ្ញុំ​ដឹងថា នេះ​មិនមែនជា​ជម្រើស​ចេញពី​បេះដូង​របស់ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួនឯង​ធ្វើ​ឲ្យ​អ្នក​ទាំងអស់គ្នា​ខកចិត្ត​»​។

អែម សុ​វណ្ណា​រី បាន​ឲ្យ​ដឹងថា នាង​បាន​របួស​ស្មា​ក្នុង​កំពុង​ពេល​ហ្វឹកហាត់​។ នាង​បាន​បញ្ជាក់​ថា មួយ​រយៈពេល​កន្លងទៅ​នេះ នាង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាងខ្លាំង​ដើម្បី​ឡើង​សង្វៀន​ជាមួយ​ដៃគូ Colbey Northcutt Danies ហើយក៏​បាន​សុំទោស​ដល់ដៃ​គូ​ម្នាក់​នេះដែរ​។

«​ខ្ញុំ​ខំប្រឹង​ហាត់​ខ្លាំងណាស់​សម្រាប់​ការប្រកួត​នេះ និង​រំពឹងថា នឹង​បាន​ប្រកួត​ជាមួយ Colbey ដ៏​ល្អ ប៉ុន្តែ​ពេលនេះ​បាន​ត្រឹម​សោកស្តាយ​»​។ សុ​វណ្ណា​រី​បាន​បន្ថែម​។

​រហូតដល់​ពេលនេះ សុ​វណ្ណា​រី មាន​ប្រវត្តិ​ប្រកួត​៥​លើក​ហើយ​គឺ​ឈ្នះ​៤ និង​ចាញ់​១ ហើយ​ប្រកួត​ខាងមុខនេះ​នឹង​ក្លាយជា​ការប្រកួត​លើក​ទី​៦​ក្នុង​អាជីព​របស់​នាង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២ នាទីutes មុន

ផ្លូវការ! Man United ចុះកុងត្រាយកបានខ្សែប្រយុទ្ធ ប្រេស៊ីល Matheus Cunha ហើយ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

បាក់ស្ពាន​​និង​ក្រឡាប់រថយន្ត​នៅ​រុស្ស៊ី​ សម្លាប់មនុស្សយ៉ាងតិច៧នាក់ និង​របួស​រាប់សិបនាក់​

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

សកម្មភាពរោងចក្រនៅអាស៊ីធ្លាក់ចុះនៅខែឧសភា ដោយពន្ធ ត្រាំ

ព័ត៌មានជាតិ១៥ នាទីutes មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

ព័ត៌មានជាតិ១៦ នាទីutes មុន

សម្តេច ហ៊ុន សែន ៖ កម្ពុជាបាត់បង់ទឹកដីច្រើនហើយក៏មិនទាមទារត្រឡប់មកវិញ តែកម្ពុជារក្សាសិទ្ធិការពារទឹកដីបច្ចុប្បន្ន

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ២ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេទ័ពអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយ «ណាតូ» ៤ឆ្នាំទៀត

ព័ត៌មានជាតិ២២ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម