ព័ត៌មានអន្ដរជាតិ
ក្រុមប្រឹក្សាសន្តិសុខUN អនុម័តគាំទ្រផែនការឲ្យមានកម្លាំងស្ថិរភាពអន្តរជាតិនៅហ្គាហ្សា
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបោះឆ្នោតអនុម័តលើដំណោះស្រាយដែលព្រាង និងគាំទ្រដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការបញ្ចប់សង្គ្រាម និងអនុញ្ញាតឲ្យមានកម្លាំងស្ថិរភាពអន្តរជាតិនៅតំបន់ហ្គាហ្សា។

កាលពីខែមុន អ៊ីស្រាអែល និងក្រុមយុទ្ធជនប៉ាឡេស្ទីនហាម៉ាស បានយល់ព្រមលើដំណាក់កាលទីមួយនៃផែនការ២០ចំណុចរបស់លោកត្រាំសម្រាប់ហ្គាហ្សា ដែលជាបទឈប់បាញ់ក្នុងសង្គ្រាម២ឆ្នាំរបស់ពួកគេ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។ ដំណោះស្រាយរបស់អង្គការសហប្រជាជាតិលើកនេះត្រូវបានគេមើលឃើញថាមានសារៈសំខាន់ក្នុងការផ្តល់ភាពស្របច្បាប់ដល់ស្ថាប័នអភិបាលកិច្ចអន្តរកាល និងធានាដល់ប្រទេសដែលកំពុងពិចារណាបញ្ជូនទ័ពទៅកាន់ហ្គាហ្សា។
អត្ថបទនៃដំណោះស្រាយនេះបានចែងថា រដ្ឋជាសមាជិកអាចចូលរួមក្នុង«ក្រុមប្រឹក្សាសន្តិភាព (Board of Peace)» ដែលដឹកនាំដោយលោកត្រាំ ដែលត្រូវបានគេមើលឃើញថាជាអាជ្ញាធរអន្តរកាលដើម្បីត្រួតពិនិត្យការកសាងឡើងវិញ និងការស្តារសេដ្ឋកិច្ចនៅហ្គាហ្សា។
វាក៏អនុញ្ញាតឲ្យមានកម្លាំងស្ថិរភាពអន្តរជាតិ (International Stabilisation Force—ISF) ដែលនឹងធានាដំណើរការនៃការរំសាយយោធានៅហ្គាហ្សា រួមទាំងការរឹបអូសអាវុធ និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធា។
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសាទរចំពោះកិច្ចព្រមព្រៀងនេះថាជាឱកាសមួយដើម្បី «ផ្លាស់ប្តូរបទឈប់បាញ់ទៅជាសន្តិភាពយូរអង្វែង»។

យ៉ាងណាមិញ សេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាស បន្ទាប់ពីការអនុម័តរបស់ UN បានបញ្ជាក់ថា «ដំណោះស្រាយនេះដាក់យន្តការអាណាព្យាបាលអន្តរជាតិលើតំបន់ហ្គាហ្សា ដែលប្រជាជនហ្គាហ្សា» និងបក្ខពួករបស់ពួកគេបដិសេធ។ ប៉ុន្តែអាជ្ញាធរប៉ាឡេស្ទីនវិញ បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះដំណោះស្រាយនេះ ហើយបាននិយាយថា ខ្លួនត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមអនុវត្ត។
ដំណោះស្រាយនេះបានបង្កភាពចម្រូងចម្រាសនៅក្នុងប្រទេសអ៊ីស្រាអែល ដោយសារវាសំដៅដល់លទ្ធភាពអនាគតនៃការបង្កើតរដ្ឋសម្រាប់ប៉ាឡេស្ទីន។ អត្ថបទនៃដំណោះស្រាយបានចែងថា «លក្ខខណ្ឌអាចនឹងមានភាពសមស្របសម្រាប់ផ្លូវដ៏គួរឲ្យទុកចិត្តមួយឆ្ពោះទៅកាន់ការកំណត់ជោគវាសនាខ្លួនឯង និងការបង្កើតរដ្ឋប៉ាឡេស្ទីន» នៅពេលដែលអាជ្ញាធរប៉ាឡេស្ទីនបានអនុវត្តកម្មវិធីកំណែទម្រង់ ហើយការអភិវឌ្ឍតំបន់ហ្គាហ្សាបានឈានទៅមុខ។
ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលស្ថិតក្រោមសម្ពាធពីសមាជិកស្តាំនិយមនៃរដ្ឋាភិបាលរបស់លោក បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលនៅតែបន្តជំទាស់នឹងការបង្កើតរដ្ឋប៉ាឡេស្ទីន ហើយបានសន្យាថានឹងរំសាយយោធាហ្គាហ្សា«តាមគ្រប់វិធីសាស្ត្រទាំងអស់តាមដែលអាចធ្វើទៅបាន»៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


