Connect with us

ព័ត៌មានអន្ដរជាតិ

បុត្រីព្រះចៅអធិរាជ ជប៉ុន យាងបំពេញទស្សនកិច្ចនៅ ឡាវ លើកដំបូង

បានផុស

នៅ

ព្រះនាងអៃកូ (Aiko) បានយាងចេញពីអាកាសយានដ្ឋានអន្តរជាតិតូក្យូកាលពីថ្ងៃចន្ទទី១៧ វិច្ឆិកា សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់ទ្រង់ទៅកាន់ប្រទេសឡាវ និងដើម្បីអបអរសាទរខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយ ពីសារព័ត៌មាន NHK

ព្រះនាង Aiko នៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូកាលពីថ្ងៃចន្ទ (រូបភាព៖ POOL / VIA JIJI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីឆ្លើយតបទៅនឹងការអញ្ជើញរបស់រដ្ឋាភិបាលឡាវ ព្រះនាងគឺជាបុត្រីតែមួយគត់របស់ព្រះចៅអធិរាជណារុហ៊ីតូ និងព្រះនាងម៉ាសាកូ ដោយជ្រើសរើសប្រទេសអាស៊ីអាគ្នេយ៍នេះ ជាគោលដៅសម្រាប់ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ព្រះនាងនៅបរទេស។

យ៉ាងណា បន្ទាប់ពីមកដល់រដ្ឋធានីវៀងចន្ទន៍ ព្រះនាងអៃកូ នឹងចូលជួបសម្តែងការគួរសមជាមួយប្រធានាធិបតីឡាវ លោកថងលូន ស៊ីស៊ូលីត (Thongloun Sisoulith ) ព្រមទាំងចូលរួមពិធីជប់លៀងដែលរៀបចំដោយអនុប្រធានាធិបតី ប៉ានី យ៉ាថូទូ (Pany Yathotou) នៅថ្ងៃអង្គារនេះតែម្ដង។

នៅថ្ងៃបន្ទាប់ បុត្រីព្រះចៅអធិរាជជប៉ុននឹងយាងទៅទស្សនាមជ្ឈមណ្ឌលទស្សនា COPE ដែលកំពុងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាដែលកើតចេញពីគ្រាប់បែកដែលមិនទាន់ផ្ទុះ ចាប់តាំងពីគ្រាប់បែកទាំងនោះបានទម្លាក់នៅក្នុងប្រទេសឡាវក្នុងអំឡុងសង្គ្រាមវៀតណាម និងសង្កេតមើលថ្នាក់ភាសាជប៉ុននៅវិទ្យាល័យមធ្យមសិក្សាទុតិយភូមិ។

នៅថ្ងៃព្រហស្បតិ៍ ទ្រង់នឹងយាងធ្វើដំណើរមួយថ្ងៃតាមរថភ្លើង ទៅកាន់ទីក្រុងបុរាណហ្លួងព្រះបាង ដោយជួបជាមួយលេខាធិការមូលដ្ឋាននៃគណបក្សបដិវត្តន៍ប្រជាជនឡាវដែលកំពុងកាន់អំណាច ព្រមទាំងយាងទៅមន្ទីរពេទ្យកុមារ។

បុត្រីអង្គនេះ នឹងយាងចាកចេញពីទីក្រុងវៀងចន្ទន៍តាមជើងហោះហើរពាណិជ្ជកម្មនៅថ្ងៃសុក្រ បន្ទាប់ពីទតការតាំងពិព័រណ៍ក្រណាត់ត្បាញមួយកន្លែង និងជួបជាមួយជនជាតិជប៉ុនដែលរស់នៅក្នុងប្រទេសឡាវ នៅក្នុងរដ្ឋធានី រួចយាងត្រឡប់វិលមកកាន់ទីក្រុងតូក្យូវិញនៅថ្ងៃសៅរ៍៕

រូបភាព៖NHK

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ត្រាំ នឹងលក់យន្តហោះចម្បាំង F-35 ទៅឲ្យអារ៉ាប៊ីសាអូឌីត ទោះមានហានិភ័យក៏ដោយ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម