ព័ត៌មានអន្ដរជាតិ
ត្រាំ នឹងលក់យន្តហោះចម្បាំង F-35 ទៅឲ្យអារ៉ាប៊ីសាអូឌីត ទោះមានហានិភ័យក៏ដោយ
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទទី១៧ ខែវិច្ឆិកា ថា លោកមានគម្រោងលក់យន្តហោះចម្បាំង F-35 ទៅឲ្យប្រទេសអារ៉ាប៊ីសាអូឌីត ទោះបីជាមានការព្រួយបារម្ភពីមន្ត្រីសន្តិសុខជាតិនៅក្នុងរដ្ឋបាលថា ការលក់អាចបង្កើតឱកាសសម្រាប់ប្រទេសចិន ក្នុងការលួចបច្ចេកវិទ្យាទំនើបរបស់យន្តហោះក៏ដោយ។

តាមរបាយការណ៍ចុះផ្សាយដោយ The New York Times បានបញ្ចាក់ឲ្យដឹងថា ការប្រកាសរបស់លោកត្រាំ កើតឡើងនៅមុនថ្ងៃនៃដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ ម៉ូហាម៉េដ ប៊ីន សាលម៉ាន (Mohammed bin Salman) នៃប្រទេសអារ៉ាប៊ីសាអូឌីត ដែលយាងមកកាន់សេតវិមានក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកដំបូងរបស់ទ្រង់ ទៅកាន់សហរដ្ឋអាមេរិក ក្រោយខកខានជាង៧ឆ្នាំ។
ប្រធានាធិបតីរដ្ឋអាមេរិក បានពន្យល់ប្រាប់អ្នកយកព័ត៌មានដែលប្រមូលផ្តុំគ្នានៅក្នុងការិយាល័យ Oval ថា «យើងនឹងធ្វើដូច្នោះ! យើងនឹងលក់យន្តហោះ F-35 ទៅឲ្យអារ៉ាប៊ីសាអូឌីត។ ពួគេចង់ទិញវា ពួកគេគឺជាសម្ព័ន្ធមិត្តដ៏អស្ចារ្យមួយ»។
នាពេលកន្លងមក អារ៉ាប៊ីសាអូឌីត ធ្លាប់ជាអ្នកទិញអាវុធអាមេរិកធំជាងគេជាយូរមកហើយ។ ប៉ុន្តែការប្រព្រឹត្តរបស់ខ្លួននៅលើឆាកពិភពលោក បានធ្វើឲ្យរដ្ឋាភិបាលមួយចំនួនមានការប្រុងប្រយ័ត្នចំពោះផលវិបាកសន្តិសុខជាតិ ដែលអាចកើតមាននៃការផ្តល់ឲ្យទីក្រុងរីយ៉ាដ នូវសិទ្ធិចូលប្រើប្រាស់បច្ចេកវិទ្យាលាក់បាំងដ៏រសើបបំផុតមួយចំនួនរបស់សហរដ្ឋអាមេរិក។
របាយការណ៍ថ្មីៗនេះ ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិ ដែលជាផ្នែកមួយនៃមន្ទីរបញ្ចកោណបានលើកឡើងពីការព្រួយបារម្ភថា ចិននឹងអាចចូលប្រើប្រាស់បច្ចេកវិទ្យា F-35 បាន ប្រសិនបើអាមេរិកបញ្ចប់កិច្ចព្រមព្រៀងលក់យន្តហោះចម្បាំងទៅឲ្យទីក្រុងរីយ៉ាដ និងទីក្រុងប៉េកាំង ខណៈដែលប្រទេសទាំំងពីរនេះមានភាពជាដៃគូសន្តិសុខជាយូរណាស់មកហើយ។
មិនតែប៉ុណ្ណោះ មន្ត្រីក៏បានលើកឡើងពីការព្រួយបារម្ភផងដែរថា ការលក់បែបនេះអាចធ្វើឲ្យប៉ះពាល់ដល់គុណសម្បត្តិយោធាក្នុងតំបន់របស់អ៊ីស្រាអែល ក្នុងនាមជាប្រទេសតែមួយគត់នៅមជ្ឈិមបូព៌ា ដែលបច្ចុប្បន្នមានយន្តហោះ F-35 នៅក្នុងឃ្លាំងអាវុធសង្គ្រាមរបស់ខ្លួន។ អ៊ីស្រាអែលបានជំរុញឲ្យរដ្ឋបាលត្រាំ សម្របសម្រួលកិច្ចព្រមព្រៀងមួយដើម្បីធ្វើឲ្យទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីតមានលក្ខណៈធម្មតាឡើងវិញ ដែលជាគោលដៅមួយដែលបង្ហាញពីការសន្យាមួយចំនួនមុនពេលការឈ្លានពានដ៏សាហាវរបស់ហាម៉ាស លើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។
សូមជម្រាបជូនថា យន្តហោះចម្បាំង F-35 ត្រូវបានផលិតជាចម្បងដោយក្រុមហ៊ុនម៉ៅការការពារជាតិ Lockheed Martin ដែលផលិតយន្តហោះចម្បាំងពី ១៥០ ទៅ ១៩០ គ្រឿងក្នុងមួយឆ្នាំ។ យោងតាមកិច្ចសន្យាថ្មីៗ ប្រទេសប្រហែល ២០ បានបញ្ជាទិញ ឬបានបញ្ជាទិញយន្តហោះទាំងនេះ ដែលបច្ចុប្បន្នមានតម្លៃប្រហែល ៨០ លានដុល្លារ ទៅ ១១០ លានដុល្លារក្នុងមួយគ្រឿង អាស្រ័យលើម៉ូដែលនីមួយៗ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
អ៊ីរ៉ង់ លែងបង្កើនជាតិអ៊ុយរ៉ាញ៉ូមហើយ ក្រោយវាយប្រហារពី អាមេរិក និង អ៊ីស្រាអែល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


