ព័ត៌មានអន្ដរជាតិ
គ្រាប់ផ្លោងមីយ៉ាន់ម៉ា ហោះធ្លាយទៅចំផ្ទះពលរដ្ឋថៃ ៥ខ្នងទៀត នៅព្រំដែន
មីយ៉ាន់ម៉ា នៅតែបន្តប្រតិបត្តិការកម្ចាត់ក្រុមឧក្រិដកម្មអនឡាញ (Scammer) ដោយមិនបន្ថយដៃឡើយ ហើយការវាយប្រហារចុងក្រោយបំផុត ធ្វើឲ្យគ្រាប់ធ្លាយទៅដល់ដីថៃ ខ្ទេចផ្ទះពលរដ្ឋថែមទៀតផង។

តាមការផ្សាយរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៧ថៃនៅថ្ងៃពុធទី១៩ខែវិច្ឆិកាឆ្នាំ២០២៥, ប្រតិបត្តិការយោធាមីយ៉ាន់ម៉ាក្នុងតំបន់សេដ្ឋកិច្ចពិសេស KK Park នៅជាប់ព្រំដែនថៃ បានកម្ទេចសម្បុក Scammer ជាបន្តបន្ទាប់ ប៉ុន្តែគ្រាប់ក៏ហោះធ្លាយចូលដីថៃ ត្រូវចំផ្ទះចំនួន៥ខ្នងនៅក្នុងស្រុក Mae Sot នៃខេត្ត Tak។
តាមការពិនិត្យ ផ្ទះទាំងនោះមានធ្លាយពិដាន និងប្រេះជញ្ជាំង។ យ៉ាងណា ជុំវិញរឿងនេះ អាជ្ញាធរថៃក៏មិនប្រតិកម្មអ្វីខ្លាំងក្លាដែរ គ្រាន់តែជំរុញឲ្យភាគីមីយ៉ាន់ម៉ា បន្ធូរបន្ថយការប្រើគ្រឿងផ្ទុះប៉ុណ្ណោះ។
នេះមិនមែនទើបលើកដំបូងឡើយដែលគ្រាប់នៅខាងមីយ៉ាន់ម៉ា ហោះធ្លាយដល់ទឹកដីថៃ ក្នុងប្រតិបត្តិការកម្ចាត់ Scammer នេះ ពោលគឺរឿងបែបនេះ ធ្លាប់កើតម្តងជាពីរដងរួចមកហើយ។

សូមជម្រាបជាថ្មី កងទ័ពមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែកនិងបាញ់ផ្លោងចូលតំបន់សេដ្ឋកិច្ចពិសេស KK Park ក្នុងស្រុក Myawaddy នៃរដ្ឋ Karen អស់រយៈពេលជាងមួយខែមកហើយ។
យ៉ាងណា យុទ្ធនាការថ្មីៗនេះ គឺធំឡើងៗ ព្រោះកងទ័ពបានបង្កើនការវាយប្រហារកម្ទេចអគារជាច្រើនរួមទាំងកន្លែងហាត់ប្រាណ មន្ទីរពេទ្យ ស្ប៉ា និងខារ៉ាអូខេផងដែរ ដែលជឿថា ក្រុម Scammer ប្រើប្រាស់ជាជម្រកធ្វើប្រតិបត្តិការខុសច្បាប់។
យោធាមីយ៉ាន់ម៉ា ចាប់ផ្តើមការវាយឆ្មក់នៅ KK Park តាំងពីដើមខែតុលាមកម្ល៉េះ ដោយកាន់កាប់បានអគារជាង២០០អគារ និងឃាត់ខ្លួនមនុស្សជាង ២ ០០០នាក់ ប៉ុន្តែទើបដើមខែវិច្ឆិកាប៉ុណ្ណោះ ដែលយោធាបានបង្កើនការវាយប្រហារយ៉ាងចាស់ដៃបំផុត បង្ខំឲ្យជនបរទេសរាប់ពាន់នាក់ រត់សម្រុកចូលដីថៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មីយ៉ាន់ម៉ា បញ្ជូនឧក្រិដ្ឋជន៥,៥០០នាក់ត្រឡប់ទៅប្រទេសចិនវិញក្នុងឆ្នាំ២០២៥
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


