ព័ត៌មានអន្ដរជាតិ
ខេត្តសុងក្លា របស់ថៃប្រកាសភាពអាសន្ន បន្ទាប់ពីមានទឹកជំនន់ធ្ងន់ធ្ងរ
ខេត្តសុងក្លា (Songkhla) របស់ប្រទេសថៃ បានប្រកាសភាពអាសន្នក្នុងស្រុកចំនួន៧ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាច្រើនថ្ងៃបានបង្កឲ្យមានទឹកជំនន់យ៉ាងខ្លាំងក្លា ដែលប៉ះពាល់ដល់ប្រជាជនជិត ៤៥ ០០០នាក់។

យោងតាមការចុះផ្សាយរបស់ Thai Enquirer នាថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៥នេះ ទឹកជំនន់ដែលបានកើតឡើងតាំងតែពីថ្ងៃទី១៩វិច្ឆិកា បានជន់លិចស្រុក Rattaphum, Mueang Songkhla, Khlong Hoi Khong, Ranot, Krasae Sin, Sathing Phra, និង Hat Yai។ ផ្ទះសរុប១៧៨៨៦ខ្នង ក្នុង២៨ឃុំ និង១៥៩ភូមិ ត្រូវបានរងផលប៉ះពាល់។ មិនទាន់មានរបាយការណ៍ពីករណីបាត់បង់ជីវិតណាមួយនៅឡើយទេ។
ផ្ទះមួយខ្នងត្រូវបានបំផ្លាញ ហើយ៣ខ្នងទៀតរងការខូចខាត ខណៈទឹកជំនន់បានរំខានដល់មណ្ឌលសុខភាពក្នុងស្រុក និងលិចផ្លូវ៦ខ្សែ។
លោក Rattasat Chidchu អភិបាលខេត្ត បានណែនាំអាជ្ញាធរស្រុកឲ្យដំឡើងផ្លាកសញ្ញាព្រមាន ដាក់ពង្រាយម៉ាស៊ីនបូមទឹក និងបើកផ្លូវសំខាន់ៗឡើងវិញឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។ លោកបានជំរុញឲ្យប្រជាជនអនុវត្តតាមការណែនាំផ្លូវការ ដោយកត់សម្គាល់ថា កម្រិតទឹកនៅតែខ្ពស់ក្នុងតំបន់មួយចំនួន ដោយសារមានភ្លៀងបន្តធ្លាក់។
ព្យុះមូសុងត្រូវបានព្យាករថានឹងផ្លាស់ទីទៅសមុទ្រ Andaman នៅថ្ងៃទី២៤ខែវិច្ឆិកា ប៉ុន្តែអាជ្ញាធរបាននិយាយថា ពួកគេកំពុងរក្សាការឃ្លាំមើលយ៉ាងជិតស្និទ្ធ និងណែនាំដល់សាធារណជនឲ្យតាមដានការប្រកាសអាសន្នអំពីអាកាសធាតុ៕



ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


