ជីវិតកម្សាន្ដ
ម្ចាស់ស្ថាប័ន MU ឆ្លើយតបរឿងកូឌីវ័រលាលែងតំណែង តែបែរត្រូវគេររិះគន់ព្រោងព្រាត
បន្ទាប់ពីរាជិនីសម្រស់កូឌីវ័រនាង Olivia Yace បានប្រកាស បោះបង់តំណែងជាបវរកញ្ញាលំដាប់រងលេខ៤ និងជាបវរកញ្ញាចក្រវាលអាហ្វ្រិក និងអូសេអានី ខណៈគណៈកម្មាធិការរៀបចំបវរកញ្ញាចក្រវាល និងជាអ្នកជំនួញម៉ិកស៊ិក គឺលោក Raul Rocha នៅតែទទួលការរិះគន់ឥតឈប់ឈរ។

កាលពីថ្ងៃទី២៥ ខែវិច្ឆិកា គេហទំព័រសម្រស់បានរាយការណ៍ថា លោក Raul Rocha បានបង្ហាញខ្លួននៅក្នុងបទសម្ភាសន៍មួយ និងបានចែករំលែកគំនិតផ្ទាល់ខ្លួន លើភាពចម្រូងចម្រាសជុំវិញការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០២៥។
ប្រធានកម្មវិធី Miss Universe (MU) បានបញ្ជាក់ថា បវរកញ្ញាតំណាងឲ្យប្រទេសកូឌីវ័រ មិនអាចគ្រងមកុដបវរកញ្ញាចក្រវាលឆ្នាំ២០២៥បានទេ ដោយសារតែលិខិតឆ្លងដែនកូឌីវ័ររបស់នាងគ្មានអនុភាពខ្លាំងក្លា ដែលតម្រូវឲ្យមានទិដ្ឋាការដើម្បីចូលទៅក្នុងប្រទេសចំនួន១៧៥ ជុំវិញពិភពលោក។ នេះត្រូវបានគេនិយាយថា ប៉ះពាល់ដល់ការធ្វើដំណើរអន្តរជាតិរបស់សម្រស់ ប្រសិនបើនាងត្រូវបានគ្រងមកុដ។
មិនតែប៉ុណ្ណោះ សេចក្តីថ្លែងការណ៍របស់លោក Raul បានធ្វើឲ្យនាង Ophély Mezino ជាស្រីស្អាតមកពីប្រទេស Guadeloupe មានការខឹងសម្បារយ៉ាងខ្លាំង។ នាងបានបង្ហោះអត្ថបទមួយដែលរិះគន់លោកថា ម្ចាស់បវរកញ្ញាចក្រវាលមានអាកប្បកិរិយារើសអើងជាតិសាសន៍ចំពោះប្រទេសតូចៗ ប៉ុន្តែកំពុងរកលុយពីប្រទេសទាំងនេះទៅវិញ។
ស្រីស្អាតរូបនេះបានបន្ថែមថា «ខ្ញុំបានតាមដានកម្មវិធីប្រកួតបវរកញ្ញាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយនេះគឺជាការប្រមាថ និងមិនគោរពចំពោះអ្នកចូលរួមប្រកួត និងក្រុមគ្រួសាររបស់ពួកគេ។ អ្នកតំណាងជាតិបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងទៅលើម៉ាកយីហោរបស់អ្នក។ តើអ្នកអាចមិនគោរពប្រទេសទាំងនោះដោយរបៀបណា?»។
នៅក្នុងបទសម្ភាសន៍ លោក Raul ក៏បានបន្ថែមថា គណៈវិនិច្ឆ័យមានលក្ខណៈវិនិច្ឆ័យវាយតម្លៃសំខាន់ៗចំនួន ៣ រួមមាន ឈុតហែលទឹក រ៉ូបល្ងាច និងការប្រកួតសម្ភាសន៍ ប៉ុន្តែពិន្ទុភាគច្រើនគឺផ្អែកលើអ្វីដែលកើតឡើងនៅពីក្រោយឆាកក្នុងអំឡុងពេលជួបជុំ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
បវរកញ្ញា កូតឌីវ័រ លាលែងតំណែងលំដាប់រងលេខ៤ ព្រោះគេរើសអើង និងខ្វះតម្លាភាព
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


