Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកស្រុក Hat Yai បាញ់សំដៅក្រុមសង្គ្រោះ ពេលចុះទៅជួយជនរងគ្រោះដោយទឹកជំនន់

បានផុស

នៅ

ស្ថានការណ៍នៅភាគខាងត្បូងប្រទេសថៃកាន់តែវឹកវរ ព្រោះថា កំពុងតែទឹកជំនន់ហើយនោះ ស្រាប់តែឈានដល់ការបាញ់កាំភ្លើងសំដៅដាក់ក្រុមជួយសង្គ្រោះថែមទៀត។

(រូបថត៖ កងទ័ពថៃ)

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃព្រហស្បតិ៍ទី២៧ខែវិច្ឆិកាឆ្នាំ២០២៥, នៅស្រុក Hat Yai ​ក្នុងខេត្ត Songkhla គេបានថតជាប់វីដេអូអ្នកជួយសង្គ្រោះជិះម៉ូតូទឹក ទៅជួយជនរងគ្រោះដល់ផ្ទះ ប៉ុន្តែបែរជាឮស្នូរផ្ទុះអាវុធ ៣-៤គ្រាប់ ធ្វើឲ្យអ្នកជួយសង្គ្រោះបកទៅវិញ។ យ៉ាងណាគេមិនដឹងមូលហេតុដែលឈានដល់ការផ្ទុះអាវុធនេះឡើយ។

ចំណែកករណីមួយទៀត បុគ្គលិកជួយសង្គ្រោះមកពីខេត្ត Nakhon Ratchasima ប៊ិះនឹងត្រូវគ្រាប់រប​ស់អ្នកភូមិ Bang Fab ដោយសារតែរូបគេប្រាប់ថា គ្មានស្បៀងចែកជូនជនរងគ្រោះដោយទឹកជំនន់។

ចំណែកករណីទី៣ បុគ្គលិកជួយសង្គ្រោះមកពីឈៀងម៉ៃ ត្រូវបង្ខំចិត្តផ្អាកការងារសិនព្រោះ ពេលចុះទៅចែកស្បៀងនៅតំបន់ Khuan Lang ស្រាប់តែខ្មាន់កាំភ្លើងបាញ់ប្រហែល២០គ្រាប់ដាក់ក្រុមរបស់គាត់ ប៉ុន្តែមិនត្រូវចំនរណាម្នាក់ទេ។

ក្រុមជួយសង្គ្រោះនិយាយថា ពួកគេត្រូវបង្ខំចិត្តទុកចោលជនរងគ្រោះឲ្យអត់ឃ្លាន ព្រោះតែលាន់ស្នូរគ្រាប់កាំភ្លើង។

យ៉ាងណា ពេលនេះស្ថានភាពទឹកជំនន់នៅ៣ខេត្តនាភាគខាងត្បូងប្រទេសថៃ បានស្រកចុះបន្តិចហើយ ដូចជានៅ Surat Thani និង Phatthalung រួមទាំង Songkhla នេះផងដែរ។

តួលេខមនុស្សស្លាប់នៅតែ ៣៣នាក់ដដែលគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ដោយក្នុងនោះមានខ្លះស្លាប់ដោយសារលង់ទឹក បាក់ដី និងឆក់ខ្សែភ្លើង៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម