ព័ត៌មានជាតិ
កម្ពុជា និងឡាវ ប្រកាសរួមគ្នាកសាងព្រំដែនប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៍
ជាប្រទេសជិតខាងគ្នា កម្ពុជា និងឡាវ បានប្រកាសរួមគ្នាក្នុងការកសាងខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព មិត្តភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ។

ការប្រកាសនេះ ធ្វើឡើងតាមរយៈរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ គឺលោក ប្រាក់ សុខុន និងសមភាគីឡាវ លោក ថងសាវណ្ណ កុមវិហាន នៅក្នុងកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះកម្ពុជា-ឡាវ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលរៀបចំឡើងនៅទីក្រុងវៀងចន្ទន៍ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាស្ដីពីលទ្ធផលនៃកិច្ចប្រជុំខាងលើ រដ្ឋមន្ត្រីការបរទេសទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងព្រំដែនរួមប្រកបដោយសន្តិភាព មិត្តភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសឡាវ។

ជុំវិញបញ្ហាព្រំដែននេះដែរ ភាគីទាំងពីរ ក៏បង្ហាញនូវការកោតសរសើរចំពោះលទ្ធផលសំខាន់ៗនៃការកំណត់ខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ហើយបានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំផងដែរក្នុងការជំរុញការដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ ឱ្យបានឆាប់ចប់រួចរាល់ក្នុងពេលខាងមុខ។
គួរឱ្យដឹងថា តបតាមការអញ្ជើញរបស់លោក ថងសាវណ្ណ កុមវិហាន រដ្ឋមន្ត្រីការបរទេសឡាវ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានទៅបំពេញទស្សនកិច្ចផ្លូវការនៅឡាវ និងបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១៥នៃគណៈកម្មការចម្រុះកម្ពុជា-ឡាវ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី នៅទីក្រុងវៀងចន្ទន៍ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាយ៉ាងស៊ីជម្រៅក្នុងការរិះរកមធ្យោបាយ ដើម្បីធ្វើឱ្យភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។

លោក ថងសាវណ្ណ កុមវិហាន និងលោក ប្រាក់ សុខុន ក៏បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើបញ្ហាតំបន់ និងសកល ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាព ព្រមទាំងបានប្តេជ្ញាបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ។
ក្រៅពីធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសឡាវ លោក ប្រាក់ សុខុន ក្នុងដំណើរបំពេញទស្សនកិច្ចនៅឡាវ ក៏បានចូលជួបសម្ដែងការគួរសមដោយឡែកជាមួយលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋ និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


