Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់នៅអយុធ្យាក៏ធ្ងន់ដែរ, ជាង៤ខែហើយ មិនទាន់ធូរ 

បានផុស

នៅ

ស្របពេលគ្រោះទឹកជំនន់ដ៏សាហាវកំពុងវាយប្រហារខេត្តភាគខាងត្បូងប្រទេសថៃស្រាប់ទៅហើយនោះ ខេត្តអយុធ្យានៅភាគកណ្តាលឯណោះ ក៏មិនទាន់ធូស្រាលដែរ ពោលគឺទឹកជំនន់ បានជន់លិចខេត្តនេះរយៈពេលជាង៤ខែមកហើយ។

ទឹកជំនន់នៅអយុធ្យា (រូបថត៖ Khaosod)

តាមការផ្សាយរបស់ Khaosod, ទឹកជំនន់នៅអយុធ្យា ចាប់ផ្តើមនៅខែសីហា ដោយបង្កទុក្ខវេទនាដល់ពលរដ្ឋ បណ្តាលឲ្យមនុស្សស្លាប់រាប់សិបនាក់ និងបង្កផលប៉ះពាល់ធំធេង។

នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយថៃ ចេញរបាយការណ៍ថា ទឹកជំនន់នៅអយុធ្យា បានជន់លិចភូមិចំនួន៩៤៦ ក្នុង១៤៥ឃុំ នៃ១២ស្រុក ប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋ ៦៦ ៧៩៤គ្រួសារ។ 

ទឹកជំនន់នៅអយុធ្យា (រូបថត៖ Khaosod)

ងាកទៅភាគខាងត្បូងប្រទេសថៃ មនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់គិតត្រឹមថ្ងៃសុក្រគឺឈានដល់១៤៥នាក់ហើយ ប៉ុន្តែពលរដ្ឋកំពុងខឹងសម្បារដ្ឋាភិបាលយ៉ាងខ្លាំងដោយចោទថា លាក់បាំងតួលេខ។

ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ខេត្ត Songkhla មានច្រើនជាងគេ ពោលគឺ១១០នាក់ បន្ទាប់មកគឺ Nakhon Si Thammarat ៩នាក់, Pattani ៦នាក់, Satun ៥នាក់, Yala ៥នាក់, Phatthalung ៤នាក់, Narathiwat ៤នាក់ និង Trang ២នាក់។

ទឹកជំនន់នៅអយុធ្យា (រូបថត៖ Khaosod)

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញថៃបានព្រមានរួចទៅហើយថា តួលេខជាក់ស្តែងនៃមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់ដ៏សាហាវបំផុតនៅ Songkhla ក្នុងប្រវត្តិសាស្រ្ត៣០០ឆ្នាំ គឺមិនក្រោម៥០០នាក់នោះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម