Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកភូមិថៃ ភ័យឆោឡោ ពេលឃើញយន្តហោះទម្លាក់គ្រាប់បែកមីយ៉ាន់ម៉ា 

បានផុស

នៅ

អ្នកភូមិថៃដែលរស់នៅជាប់ព្រំដែនមីយ៉ាន់ម៉ា នាំគ្នាភ័យឆោឡោ ពេលឃើញយន្តហោះទម្លាក់គ្រាប់បែករបស់មីយ៉ាន់ម៉ា ហោះពីលើ។

យន្តហោះទម្លាក់គ្រាប់បែកមីយ៉ាន់ម៉ា (រូបថត៖ Amarin)

តាមសេចក្តីរាយការណ៍របស់ Amarin, ការប្រយុទ្ធគ្នាខាងមីយ៉ាន់ម៉ា នៅតែក្តៅគគុកមិនថមថយ ឈានដល់ការប្រើអាវុធធុនធ្ងន់។ សមរភូមិគឺនៅមិនឆ្ងាយប៉ុន្មានឡើយពីភូមិ Mai Mae Kon Ken ឃុំ Mahawan ស្រុក Mae Sot នៃខេត្ត Tak ហើយប៉ុន្មានថ្ងៃមកនេះ មានការបាញ់ធ្លាយចូលដីថៃជាបន្តបន្ទាប់ ខ្ទេចផ្ទះពលរដ្ឋ មានទាំងអ្នករបួស។

ចុងក្រោយនេះ ពោលគឺនៅថ្ងៃអង្គារទី២ខែធ្នូឆ្នាំ២០២៥ អ្នកភូមិ Mai Mae Kon Ken មានការភិតភ័យនិងចលាចល ពេលឃើញយន្តហោះទម្លាក់គ្រាប់បែក ដែលយោធាមីយ៉ាន់ម៉ា បញ្ជូនមក ហើយពួកគេក៏ឃើញការទម្លាក់គ្រាប់បែកចុះមកដែរ។

អ្នកភូមិថៃ (រូបថត៖ Amarin)

Warisara Phromma អាយុ២៥ឆ្នាំនិងអ្នកភូមិ Ban Mae Kon Ken ផ្សេងទៀតនិយាយថា រាល់ថ្ងៃ ពួកគេត្រៀមចិត្តត្រៀមកាយរួចហើយ សម្រាប់ស្ថានការណ៍ដែលមិនទាយទុកជាមុនបាន។ 

សូមជម្រាបថា ប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងសហភាពជាតិកា​រ៉េន (KNU) និងកងទ័ពមីយ៉ាន់ម៉ា បានផ្ទុះឡើងនៅត្រើយម្ខាងនៃព្រំដែន ធ្វើ​ឲ្យ​សំឡេងកាំភ្លើងបន្លឺឆ្លងចូលក្នុង​ដីថៃ ហើយមានតែស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទីមួយប៉ុណ្ណោះដែលនៅតែបើកសម្រាប់ការធ្វើដំណើរធម្មតា។

ផ្សែងហុយពីការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា (រូបថត៖ Amarin)

ការប៉ះទង្គិចគ្នារវាងកងពលតូចលេខ៦ របស់ KNU និងបញ្ជាការប្រតិបត្តិការយោធាលេខ២២ របស់មីយ៉ាន់ម៉ា នៅក្នុងភូមិ Min Lapa ទល់មុខភូមិ Ban Mae Kon Ken ក្នុងខេត្តតាក បានកើនឡើងចាប់ពីថ្ងៃទី៣០ខែវិច្ឆិកាមក ដោយភាគីទាំងពីរបានបាញ់តបតគ្នាដោយកាំភ្លើងត្បាល់ ៦០មិល្លីម៉ែត្រ និង១២០មិល្លីម៉ែត្រ ខណៈកងកម្លាំងមីយ៉ាន់ម៉ាក៏ប្រើប្រាស់ដ្រូនដើម្បីទម្លាក់គ្រាប់បែកលើទីតាំង KNU ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម