ព័ត៌មានជាតិ
ពលរដ្ឋ សប្បាយនេសាទត្រី ខណៈត្រីចាប់ផ្ដើមត្រូវ ក្នុងស្ទឹងសង្កែ
រយៈពេលប៉ុន្មានជាងមួយសប្ដាហ៍កន្លងមកនេះ ស្របពេលអាកាសធាតុចុះត្រជាក់ផងនោះ ស្រាប់តែត្រីក្នុងស្ទឹងសង្កែ ចាប់ផ្ដើមសម្បូរ ឬ ត្រូវច្រើន ធ្វើឲ្យប្រជាពលរដ្ឋសប្បាយរីករាយក្នុងការចុះនេសាទត្រី ដើម្បីយកលក់ចិញ្ចឹមជីវភាពប្រចាំថ្ងៃ។

ប៉ុន្មានថ្ងៃនេះគេសង្កេតឃើញថា នៅខាងក្រោមទំនប់ស្ទាក់ទឹកសាលាតាអន ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង មានប្រជាពលរដ្ឋចុះនេសាទតាមទូកពេញស្ទឹងសង្កែ ដោយសារតែរដូវរងាមកដល់ ត្រីក៏ចាប់ផ្ដើមត្រូវច្រើន ដែលភាគច្រើនជាត្រីក្នុងវែង ត្រីរៀល ត្រីលេញ និងកូនត្រីឆ្ពិនជាដើម។

តាមការបកស្រាយពីស្ត្រីម្នាក់ឈ្មោះ អាម៉ាស់ ឡាត់យ៉ា ជាជនជាតិចាម ដែលអង្គុយលក់ត្រីតូចៗ ជាច្រើនកញ្ច្រែង បាននិយាយថា ប៉ុន្មានថ្ងៃនេះ ត្រីត្រូវច្រើនណាស់ ដោយស្វាមីគាត់ជាអ្នកបង់សំណាញ់ក្នុងស្ទឹងសង្កែ ក្រោមទំនប់ស្ទាក់ទឹកសាលាតាអន ហើយនៅពេលបានត្រី គឺអ្នកស្រីចុះទៅយកមកលក់នៅខាងលើ។

ស្ត្រីជនជាតិរូបនេះ បានបន្តថា នៅពេលត្រីត្រូវច្រើនម្ដងៗ លក់មិនសូវបានថ្លៃប៉ុន្មានទេ ដោយត្រីសំបូរច្រើនពេក គេក៏លក់ យើងក៏លក់ ដូច្នេះបានត្រឹមមួយគីឡូក្រាម ១.៥០០ រៀល តែប៉ុណ្ណោះ នេះសម្រាប់កូនត្រីតូចៗ ដែលអ្នកទិញហូបភាគច្រើនអាចយកទៅប្រឡាក់ចៀន ឬក៏ ខ ឲ្យផុយឆ្អឹងទើបឆ្ងាញ់ពិសា។

អ្នកស្រី បានបន្ថែមថា សម្រាប់ទីតាំងទំនប់សាលាតាអននេះ ភាគច្រើនមនុស្សម្នាមកលេងពេលល្ងាច ដើម្បីពិសាចំណីអាហារដែលប្រជាពលរដ្ឋដាក់លក់នៅតាមមាត់ច្រាំងក្បែរទំនប់ ដោយអ្នកមកលេងអាចទទួលទាន និងស្រូបយកខ្យល់អាកាសនាដងស្ទឹងសង្កែពេលសាយណ្ហ ហើយខ្លះទៀតមកលេងផង ក៏អាចឆ្លៀតទិញត្រីយកទៅផង ដោយសារត្រីសំបូរបែបនេះ ដូច្នេះតម្លៃក៏ធូរថ្លៃ អាចទិញយកទៅពិសាបាន ហើយត្រីក៏ត្រូវជាងមួយសប្ដាហ៍មកហើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


