ព័ត៌មានអន្ដរជាតិ
ថៃអាចនឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី៨ខែកុម្ភៈខាងមុខ
លោក Narong Klanwarin ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតថៃ បានឲ្យដឹងតាមរយៈកាសែត The Nation នាថ្ងៃសុក្រទី១២ខែធ្នូនេះថា ស្ថាប័នខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការរៀបចំការបោះឆ្នោតជាតិឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយបានបដិសេធនូវការព្រួយបារម្ភដែលថា គណៈកម្មការអាចមានភាពលម្អៀងទៅរកបក្សនយោបាយណាមួយ។

លោក Narong បានបញ្ជាក់ថា គណៈកម្មការរៀបចំការបោះឆ្នោត នឹងប្រជុំនៅថ្ងៃទី១៥-១៦ខែធ្នូ ដើម្បីកំណត់កាលបរិច្ឆេទបោះឆ្នោតចុងក្រោយ បន្ទាប់ពីនាយករដ្ឋមន្ត្រីបានរំលាយសភាតំណាងរាស្រ្ត។ លោកបានបន្ថែមថា គណៈកម្មការរៀបចំការបោះឆ្នោត បានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការរំលាយនេះ រួមទាំងការងារលើការកំណត់មណ្ឌលបោះឆ្នោតឡើងវិញ។
លោកបានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំគិតថា នៅត្រឹមថ្ងៃចន្ទ ឬថ្ងៃអង្គារ អ្វីៗនឹងមានភាពច្បាស់លាស់។ ការិយាល័យគណៈកម្មការរៀបចំការបោះឆ្នោត បានបញ្ចប់កាលវិភាគបោះឆ្នោត ហើយយើងត្រៀមខ្លួនរួចរាល់ហើយក្នុងការរៀបចំការបោះឆ្នោត។ វាអាចទៅរួចដែលថ្ងៃបោះឆ្នោតអាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២៦»។
ការរៀបចំការបោះឆ្នោតសាជាថ្មីនៅប្រទេសថៃ ធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រ Maha Vajiralongkorn បានចេញព្រះរាជក្រឹត្យអនុម័តការរំលាយសភា ហើយត្រៀមរៀបចំការបោះឆ្នោតថ្មីក្នុងរយៈពេល៤៥ទៅ៦០ថ្ងៃ។ លោក អានុទីន ឆានវីរៈគុល នឹងដឹកនាំរដ្ឋបាលបណ្តោះអាសន្នរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។ វាជាការរំលាយសភាលើកទី១៦ ចាប់តាំងពីការបញ្ចប់របបរាជាធិបតេយ្យផ្តាច់ការក្នុងឆ្នាំ១៩៣២មក៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


