ជីវិតកម្សាន្ដ
លោក យូ សុភា បំផុសគំនិតរឿងបែបប្រវត្តិសាស្ត្រមួយ ដើម្បីឆ្លុះបញ្ចាំងពីវីរភាពកងទ័ពខ្មែរ ក្រោមការឈ្លានពានរបស់ថៃ
លោក យូ សុភា អ្នកនិពន្ធភាពយន្តដែលសម្រេចបានស្នាដៃជាច្រើន និងជាសាស្ត្រាចារ្យមួយរូបនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ នៅរាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានបំផុសគំនិតនៃគម្រោងសរសេរប្រលោមលោកបែបប្រវត្តិសាស្ត្រមួយ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញពីវីរភាពដ៏អង់អាចរបស់វីរកងទ័ពខ្មែរ ក្រោមការឈ្លានពានពីអ្នកជិតខាងវង្វេងប្រវត្ដិសាស្ដ្រ (សៀម) ។

បើនិយាយពីរឿងរ៉ាវនៃទង្វើឈ្លានពានរបស់ចោរប្រវត្តិសាស្ត្រ (ថៃ) ដែលតែងប៉ុនប៉ងលេបយកដីខ្មែរច្រើនជំនាន់មកហើយនោះ គឺពិតជារាប់មិនអស់ឡើយ ខណៈទង្វើឈ្លានពានក្នុងសតវត្សថ្មីនេះ កាន់តែខ្លាំងក្លា និងយ៉ង់ឃ្នងជាទីបំផុត។
តួយ៉ាង បើតាមសៀវភៅ “ប្រាសាទព្រះវិហារ មោទនភាពជាតិខ្មែរ” ដោយបណ្ឌិតសភាចារ្យ រស់ សន្ត្រាបុត្រ ចែកចាយដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា បើទោះបីជាកម្ពុជាមានសន្ធិសញ្ញាអន្តរជាតិជាហូរហែរ មានសាលដីកា «តុលាការយុត្តិធម៌អន្តរជាតិ » ចំនួន២ ជាសំអាង និងមានការទទួលស្គាល់ពីគណៈកម្មការបេតិកភណ្ឌពិភពលោកក៏ដោយ អ្វីដែលកម្ពុជាមិននឹកស្មានដល់ គឺថៃ មិនព្រមទទួលស្គាល់ និងគោរពច្បាប់អន្ដរជាតិទាំងនោះឡើយ។ ហើយគេតែងតែបង្ហាត់បង្រៀនកូនចៅគេគ្រប់ជំនាន់ថា ប្រាសាទព្រះវិហារ ជារបស់គេ។
ជាក់ស្តែង រាប់ចាប់ពីពាក់កណ្តាលសតវត្សទី២០ ដល់បច្ចុប្បន្ន កងទ័ពថៃបានវាយប្រហារឈ្លានពានជាច្រើនលើកច្រើនគ្រាមកហើយ៖
– ឆ្នាំ១៩៤១ តាមរយៈអនុសញ្ញាទីក្រុងតូក្យូ
– ឆ្នាំ១៩៤៩ ថៃបញ្ជូនឆ្នាំ និងនគរបាលរបស់ខ្លួនមកកាន់កាប់ប្រាសាទព្រះវិហារ និងតំបន់ជិតជុំវិញ។
– ឆ្នាំ១៩៥៤ ថៃបញ្ជូនកងទ័ពមកកាន់កាប់ទឹកដីប្រាសាទព្រះវិហារ
– ឆ្នាំ១៩៦៦ (ថ្ងៃទី១២-១៩ មេសា) ថៃលើកកងទ័ពវាយប្រហារប្រាសាទ និងតំបន់ជិតជុំវិញជាថ្មី។
– ឆ្នាំ២០០៨ (១៥កក្កដា) ថៃបញ្ជូនកងទ័ពឱ្យឈ្លានពានទឹកដីប្រាសាទព្រះវិហាររបស់ខ្មែរ។
– ឆ្នាំ២០១១ ក្លាយទៅជាសង្គ្រាមមួយតាមព្រំដែនកម្ពុជា-ថៃ ដែលសមរភូមិពេលនោះមានចម្ងាយប្រមាណជាង ១៥០គីឡូម៉ែត្រ ពីខេត្តព្រះវិហារ – ឧត្តរមានជ័យ ពិសេសត្រង់ចំណុច អូស្មាច់, ថ្មដូន, ប្រាសាទតាក្របី, ប្រាសាទតាមាន់ និងជប់គគី ដោយប្រាសាទព្រះវិហាររងការខូចខាតច្រើន (រងគ្រាប់ផ្លោងធំៗសៀមជាង៥៥០គ្រាប់ និងកាំភ្លើងតូចធំរាប់មុឺនគ្រាប់)។
បច្ចុប្បន្ន កម្ពុជាក៏កំពុងរងគ្រោះពីទង្វើឈ្លានពានរបស់ថៃជាថ្មី និងកាន់តែធ្ងន់ធ្ងរជាងមុន ដោយយោធាថៃ បានប្រើយន្តហោះចម្បាំង F-16 ទម្លាក់លើដែនអធិបតេយ្យកម្ពុជាជាហូរហែរ និងថែមទាំងបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធនានា លំនៅដ្ឋានជនសុីវិល និងប៉ះពាល់ដល់អាយុជីវិតរាស្ត្រខ្មែរស្លូតត្រង់ថែមទៀត។
ព្រោះតែការឈឺចាប់នេះ លោក យូ សុភា បានបំផុតគំនិតនៃគម្រោងសរសេររឿងពេញដោយអត្ថន័យមួយ ដោយសួរទៅសាធារណជនថា “លោកគ្រូមានគម្រោងសរសេរប្រលោមលោកបែបប្រវត្តិសាស្ត្ររឿងវីរបុរសជាយដែន ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញពីវីរភាពដ៏អង់អាចរបស់វីរកងទ័ពខ្មែរ ក្រោមការឈ្លានពានពីប្រទេសវង្វេងប្រវត្ដិសាស្ដ្រ! តើគាំទ្ររឿងបែបនេះដែរទេ?”។ ខណៈគំនិតនៃការបំផុតនេះ ទទួលបានការគាំទ្រផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


