ព័ត៌មានជាតិ
កម្ពុជាទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់ការវាយប្រហារតាមអាកាសទៅលើគោលដៅជនស៊ីវិល
ក្រសួងការបរទេសកម្ពុជា ថ្កោលទោសចំពោះទង្វើវាយប្រហាររបស់យោធាថៃដែលបាននិងកំពុងពង្រីកកាន់តែសាហាវ និងមានទ្រង់ទ្រាយធំ មិនរើសគោលដៅសូម្បីតែទីតាំងជនស៊ីវិល ដោយក្រសួងការបរទេសបានទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់រាល់ការវាយប្រហារតាមអាកាសទៅលើគោលដៅជនស៊ីវិល។

នៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១៥ ខែធ្នូ ក្រសួងការបរទេស លើកឡើងថា សកម្មភាពវាយប្រហារតាមអាកាសរបស់យោធាថៃបានធ្វើឡើងទៅលើទីតាំងជាច្រើននៅក្នុងខេត្តរបស់កម្ពុជាជាប់តាមបណ្តោយព្រំដែនជាមួយថៃ តាមរយៈការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 ដែលសកម្មភាពបែបនេះ កម្ពុជាចាត់ទុកថា ជាការអំពើឈ្លានពានលើដែនអធិបតេយ្យ និងទឹកដីរបស់កម្ពុជា និងជាការរំលោភបំពានលើច្បាប់អន្តរជាតិ។

ក្រសួងការបរទេស គូសបញ្ជាក់ថា ការប្រើប្រាស់យន្តហោះចម្បាំង F-16 ក្នុងទឹកដីកម្ពុជា គឺជាការប្រើប្រាស់កម្លាំងមិនសមាមាត្រ និងមិនត្រឹមត្រូវយ៉ាងពិតប្រាកដ។ ខណៈការវាយប្រហារតាមអាកាសនេះ ក៏ត្រូវបានរាយការណ៍ថា ចូលជ្រៅប្រមាណ ៨០ ទៅ ៩០គីឡូម៉ែត្រទៅក្នុងទឹកដីកម្ពុជា ដែលបង្ខំឱ្យប្រជាជនស៊ីវិលកម្ពុជាជាង ៤០ម៉ឺនត្រូវភៀសខ្លួន ហើយមនុស្សជាច្រើនទៀតត្រូវបានបាត់បង់ជីវិត និងរងរបួស ព្រមទាំងបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។
ចំពោះមុខការគំរាមកំហែងដោយប្រដាប់អាវុធពីយោធាថៃនេះ ក្រសួងការបរទេសកម្ពុជាទទូចដល់យោធាថៃឱ្យបញ្ឈប់ជាបន្ទាន់នូវការទម្លាក់គ្រាប់បែកពីលើអាកាស និងប្រតិបត្តិការយោធាណាមួយដែលបង្កហានិភ័យដល់ជនស៊ីវិល និងបានជំរុញឱ្យកងទ័ពថៃគោរពច្បាប់អន្តរជាតិ និងផ្ដល់អាទិភាពលើការការពារជនស៊ីវិល និងគោលដៅស៊ីវិល៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


