ព័ត៌មានអន្ដរជាតិ
ចិនកាត់បន្ថយពន្ធប្រឆាំងការលក់បង្ខូចតម្លៃលើសាច់ជ្រូកនាំចូលពី EU
ក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសចិននឹងដាក់ពន្ធ ១៩,៨% លើសាច់ជ្រូកនាំចូលពីសហភាពអឺរ៉ុប (EU) ដោយទាបជាងឆ្ងាយធៀបនឹងអត្រាបឋមបណ្ដោះអាសន្ន ៦២,៤% នាពេលកន្លងមក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។

ការប្រកាសរបស់ក្រសួងធ្វើឡើង បន្ទាប់ពីចិនបើកការស៊ើបអង្កេតលើការនាំចូលសាច់ជ្រូកពី EU ក្រោយប្លុកនេះ ប្រកាសដាក់ពន្ធបណ្ដោះអាសន្នលើរថយន្តអគ្គិសនីផលិតនៅចិន។
ក្រៅពីនេះ ចិនបានដាក់ពន្ធប្រឆាំងការលក់បង្ខូចតម្លៃលើស្រាធ្វើពីផ្លែឈើអឺរ៉ុប ជាពិសេសស្រាកូញ៉ាក់ផលិតនៅបារាំង ទោះបីជាក្រុមហ៊ុនផលិតស្រាសំខាន់ៗ ទទួលបានការលើកលែងក៏ដោយ។ ការនាំចូលផលិតផលទឹកដោះគោពី EU ក៏រងការស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចតម្លៃផងដែរ។
គួរគូសបញ្ជាក់ថា EU មានឱនភាពពាណិជ្ជកម្មយ៉ាងច្រើនជាមួយចិន ជាង ៣០០ ប៊ីលានអឺរ៉ូ (៣៤៨ ប៊ីលានដុល្លារ) កាលពីឆ្នាំមុន។ យ៉ាងណាមិញ ប្លុកនេះគឺជាអ្នកនាំចេញសាច់ជ្រូកដ៏សំខាន់សម្រាប់ចិន។
កន្លងមក ចិនបានទទូចថា ក្រុមហ៊ុន EU កំពុងលក់សាច់ជ្រូកនៅចិនក្នុងតម្លៃថោកៗ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកផលិតចិន។ ជាលទ្ធផល ចិនបានដាក់ពន្ធប្រឆាំងការលក់បង្ខូចតម្លៃលើការនាំចូលសាច់ជ្រូករបស់ប្លុក។
កាលពីដើមឆ្នាំ ចិនបានទាមទារឱ្យអ្នកនាំចេញ EU បង់ពន្ធបណ្តោះអាសន្នរហូតដល់ ៦២,៤%។ ឥឡូវនេះ ពន្ធដដែល ត្រូវបានទម្លាក់ចុះមកត្រឹមចន្លោះ ៤,៩-១៩,៨% ដោយចាប់ផ្ដើមអនុវត្តនៅសប្ដាហ៍នេះ និងរយៈពេល ៥ ឆ្នាំ។
វិធានការរបស់ចិន រំពឹងបង្កផលប៉ះពាល់ខ្លាំងបំផុតដល់់អេស្ប៉ាញ ហូឡង់ និងដាណឺម៉ាក៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


