ព័ត៌មានអន្ដរជាតិ
ឆ្នាំ២០២៥ ថៃជួបវិបត្តិធំៗចំនួន៤
ប្រទេសថៃកំពុងប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំងនៅក្នុងឆ្នាំ២០២៥ ខណៈដែលវិបត្តិធំៗចំនួនបួន រួមមាន ជម្លោះព្រំដែនជាមួយកម្ពុជា, អស្ថិរភាពនយោបាយ, ការធ្លាក់ចុះសេដ្ឋកិច្ច និងទឹកជំនន់ធ្ងន់ធ្ងរ បានរួមបញ្ចូលគ្នាបង្កឲ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរនៅទូទាំងប្រទេស។

ជម្លោះព្រំដែនជាមួយកម្ពុជា៖ ការប៉ះទង្គិចគ្នានៅតាមបណ្តោយព្រំដែនជាមួយកម្ពុជា បានធ្វើឲ្យប្រទេសថៃខាតបង់ថវិកាអស់ជាង១០ពាន់លានបាតរួចទៅហើយ លើការចំណាយសម្រាប់ការជម្លៀសមនុស្ស និងការខូចខាតទ្រព្យសម្បត្តិ។ ជាមួយគ្នានេះ ការបិទព្រំដែនក្នុងរយៈពេលយូរ អាចបង្កឲ្យខាតបង់ពាណិជ្ជកម្មប្រហែល១០ពាន់លានបាតក្នុងមួយខែៗ។ បន្ថែមពីនេះ រដ្ឋាភិបាលបានត្រៀមថវិកាយ៉ាងហោចណាស់២៥ពាន់លានបាត សម្រាប់ប្រតិបត្តិការសង្គ្រោះ និងសន្តិសុខ។ នេះបើយោងតាមទិន្នន័យដែលធ្លាប់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters, Nikkei Asia និង Thai Enquirer។
អស្ថិរភាពនយោបាយ៖ ភាពចលាចលផ្នែកនយោបាយបន្ទាប់ពីការរំលាយសភា បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចថៃបន្ថែមទៀត។ សាកលវិទ្យាល័យនៃសភាពាណិជ្ជកម្មថៃ បានប៉ាន់ប្រមាណថា អស្ថិរភាពនយោបាយ និងការបោះឆ្នោតថ្មី អាចធ្វើឲ្យសេដ្ឋកិច្ចខាតបង់លើសពី១១២ពាន់លានបាត ដែលបង្កឲ្យមានការយឺតយ៉ាវក្នុងការអនុម័តកញ្ចប់ថវិកាឆ្នាំ២០២៦ និងធ្វើឲ្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការចំណាយលើសុខុមាលភាពនានាត្រូវគាំងជាប់។
ការធ្លាក់ចុះសេដ្ឋកិច្ច៖ សេដ្ឋកិច្ចជារួមក៏កំពុងមានការធ្លាក់ចុះផងដែរ។ ធនាគារពិភពលោកបានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចរបស់ថៃសម្រាប់ឆ្នាំ២០២៥ មកត្រឹម១,៨% ដោយលើកឡើងពីតម្រូវការក្នុងស្រុកខ្សោយ បំណុលគ្រួសារខ្ពស់ជិត៩១%នៃGDP និងការកើនឡើងនៃបំណុលមិនដំណើរការ (NPL) ដែលជំរុញឲ្យធនាគារកណ្តាលបញ្ចុះអត្រាការប្រាក់មកត្រឹម១,២៥%។
ទឹកជំនន់ធ្ងន់ធ្ងរ៖ ទឹកជំនន់ដែលបង្កឡើងដោយព្យុះទីហ្វុង Kalmaegi កាលពីខែវិច្ឆិកា បានបង្កការខូចខាតលើសពី១០០ពាន់លានបាត ដោយបានវាយប្រហារបណ្តាខេត្តភាគខាងត្បូង ជាពិសេសនៅទីក្រុងហាតយ៉ៃ ចំពេលរដូវកាលទេសចរណ៍កំពុងឡើងខ្ពស់ ដែលកាន់តែបង្កើនបញ្ហាប្រឈមសេដ្ឋកិច្ចរបស់ប្រទេស។ យ៉ាងហោចណាស់មានមនុស្សស្លាប់ចំនួន ១៤០នាក់នៅហាតយ៉ៃ ដោយមានផ្ទះជាង ១០០ ០០០ខ្នង និងមនុស្សជិត ៣លាននាក់រងផលប៉ះពាល់នៅទូទាំងតំបន់ភាគខាងត្បូង៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


