ព័ត៌មានជាតិ
ក្រសួងការងារ ស្នេីឱ្យរដ្ឋាភិបាលជប៉ុនជំរុញឱ្យភាគីថៃដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី
លោក តាំង ផេងរិទ្ធី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបសម្តែងការគួរសមជាមួយ លោក Yoshihiro Murai អភិបាលខេត្តមីយ៉ាហ្គិ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន។

នៅក្នុងជំនួបនេះ លោក តាំង ផេងរិទ្ធី អនុរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនចំពោះលោកអភិបាលខេត្ត និងអបអរសាទរដែលបានជាប់ឆ្នោតជាអភិបាលខេត្តមីយ៉ាហ្គិ ៦អាណត្តិជាប់ៗគ្នា ក្នុងការបោះឆ្នោតជ្រើសរើសអភិបាលខេត្ត កាលពីខែតុលា កន្លងទៅនេះ។ ឆ្លៀតក្នុងឱកាសនេះ លោក តាំង ផេងរិទ្ធី ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ជាពិសេសការជំរុញការបញ្ជូនកម្មសិក្សាការី និងពលករជំនាញកម្ពុជាឱ្យទៅធ្វើការនៅខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន ឱ្យបានកាន់តែច្រើនបន្ថែមទៀត។


ទន្ទឹមនេះលោកបានពន្យល់អំពីស្ថានភាពនៃការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា និងស្នើដល់លោក Yoshihiro Murai ជួយជូនយោបល់ទៅរដ្ឋាភិបាលជប៉ុន ឱ្យជួយសម្របសម្រួល និងជំរុញភាគីថៃឱ្យឆាប់វិលមកតុចរចាដោះស្រាយជម្លោះនេះដោយសន្តិវិធី និងគោរពនូវកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃឡើងវិញ។

ជាការឆ្លើយតប លោក Yoshihiro Murai បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការងារជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបានបញ្ជាក់ថា លោកនឹងនាំយកនូវសំណើនេះជូនក្រសួងការបរទេសជប៉ុន ដោយឯកឧត្តមក៏ឧស្សាហ៍មានកិច្ចប្រជុំជាមួយក្រសួងការបរទេសដែរ៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


