កីឡា
កីឡាករ ហ្វាស៊ី ហ្វីឌុស មិននឹកស្មានថាខ្លួនអាចទាត់បាល់ Free Kick ចូលរហូត ២គ្រាប់ដូចនេះទេ
កីឡាករកំពុងល្បឺឈ្មោះខ្លាំងលើបណ្ដាញសង្គម ហ្វាស៊ី ហ្វីឌុស ដែលទើបជួយឲ្យខេត្តកំពង់ចាម បានឈ្នះពានរង្វាន់សម្តេច ថ្នាក់ខេត្ត ថាខ្លួនក៏មិននឹកស្មានដែរថាអាចទាត់ Free Kick ចូលរហូតដល់ទៅ ២គ្រាប់បែបនេះដែរ។

កីឡាករ ហ្វាស៊ី ហ្វីឌុស
កីឡាករ ហ្វាស៊ី ហ្វីឌុស បានឲ្យដឹងថា រូបគេពិតជាសប្បាយចិត្តជាខ្លាំងដែលអាចជួយឲ្យខេត្តកំពង់ចាមបានឈ្នះនៅវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចថ្នាក់ខេត្តកាលពីយប់មិញនេះ។ យប់មិញនេះក្រុមរបស់ខ្លួនគឺព្យាយាមលេងការពារ និងវាយបកវិញ ព្រោះក្រុមសៀមរាបលេងបាល់លឿន និងមានការប្រជែងយកបាល់បានល្អ។

ទិដ្ឋភាពយប់មិញ
ងាកទៅនិយាយពីការរកគ្រាប់បាល់បាន ឬការទាត់ Free Kick ខ្លួនឯងក៏មិននឹកស្មានថាធ្វើបានល្អខ្លាំងរហូតស៊ុតបាន ២គ្រាប់ដូចនេះដែរ។ ប៉ុន្តែខ្លួនបានហ្វឹកហាត់ច្រើនលើការទាត់បាល់ Free Kick បែបនេះនាពេលកន្លងមក។ ការទាត់ Free Kick នេះជាគ្រាប់ទី៤ ហើយដែលខ្លួនធ្វើបានកន្លងមក។ បន្ថែមពីនេះការទាត់ពីចម្ងាយគឺអ្វីដែលខ្លួនចូលចិត្ត និងធ្លាប់ធ្វើកន្លងមកក្នុងការប្រកួតផ្សេងៗ។

ទិដ្ឋភាពយប់មិញ
បញ្ជាក់ដែរថា យប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញនេះគឺក្រុមបាល់ទាត់ខេត្តកំពង់ចាម បានឈ្នះជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ថ្នាក់ខេត្ត លើក្រុមសៀមរាប ដោយលទ្ធផល ២-១។ ២គ្រាប់របស់ខេត្តកំពង់ចាមគឺរកបានដោយកីឡាករ កីឡាករ ហ្វាស៊ី ហ្វីឌុស ទាត់បាល់ពិន័យ (Free Kick) ទាំង២គ្រាប់៕

ទិដ្ឋភាពយប់មិញ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


