ព័ត៌មានជាតិ
នគរបាលទាំង១៤ខណ្ឌ បន្តបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នឹងសៀវភៅគ្រួសារ ជូនពលរដ្ឋ
នគរបាលរាជធានីភ្នំពេញ បន្តការងារផ្តល់អត្តសញ្ញាប័ណ្ណថ្មី នឹងផ្តល់ឡើងវិញ ជូនពលរដ្ឋ រួមសៀវភៅគ្រួសារ នឹង សៀវភៅស្នាក់នៅ ដើម្បីផ្តល់ភាពងាយស្រួល លើការរស់នៅ។

យោងតាមការបង្ហោះលើផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមទិសដៅការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) ជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្តទូទាំង១៤ខណ្ឌ នៃរាជធានីភ្នំពេញ ដែលមានគោលបំណងឱ្យប្រជាពលរដ្ឋទទួលបានសិទ្ធិស្របច្បាប់ និងងាយស្រួលក្នុងការធ្វើប្រតិបត្តិការផ្សេងៗ។


ក្នុងនោះ ការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ សរុបចំនួន១៥៩នាក់ (ផ្តល់ឡើងវិញ ចំនួន១៤៧នាក់ និងផ្តល់ថ្មីចំនួន១២នាក់ , ផ្តល់សៀវភៅស្នាក់នៅថ្មី ៥គ្រួសារ និងទុតិយតាសៀវភៅស្នាក់នៅ ១១គ្រួសារ, ផ្តល់សៀវភៅគ្រួសារថ្មី ៧គ្រួសារ ផងដែរ។


ជាមួយគ្នានោះ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន បានសាទរចំពោះការយកចិត្តទុកដាក់របស់កម្លាំងនគរបាល ដែលមិនត្រឹមតែធានាសន្តិសុខទេ ប៉ុន្តែថែមទាំងបង្ហាញភាពខិតខំក្នុងការចូលរួមជាមួយសហគមន៍ ដើម្បីបង្កើនសុវត្ថិភាព និងប្រជាជនទាំងមូលក្នុងមូលដ្ឋាន៕ អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


