Connect with us

ព័ត៌មានជាតិ

​ចិន​​ឃើញ​​​ជំហានសន្តិភាព​​ ក្រោយ​ជំនួប​​​ដាច់​ដោយ​ឡែក​ជាមួយរដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​និងថៃ​​

បានផុស

នៅ

​ក្រោយ​ជំនួប​​បញ្ជប់​​រវាង​​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី ជាមួយ​​រដ្ឋមន្ត្រី​ការបរទេស​ថៃ អ្នក​នាំពាក្យ​ក្រសួង​​ការបរទេស​ចិន​ លោក​​​ Guo Jiakun បាន​បង្ហោះ​​សារ​​​​​​​​ ថា​​ ចិន​​រីក​រាយ​​​​ដើម្បី​​​ឃើញ​ការ​​​វិវត្តន៍​​នៃ​ដំណើរ​ឆ្ពោះទៅរក​សន្តិភាព បន្ទាប់​ពី​ភាគី​ទាំងពីរ​សម្រេច​បាន​នូវកិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​​នោះមក​។ ​

អ្នក​នាំពាក្យ​ក្រសួង​​ការបរទេស​ចិន​ លោក​​​ Guo Jiakun
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ដោយ​​​​​ការ​ថ្លែង​អំណរគុណ​​ដល់​ភាគី​កម្ពុជា​​និង​​ថៃ​ ដែល​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​បទ​ឈប់បាញ់ ​និង​ចាត់​ទុក​​​ថា វា​ជា​​ជំហាន​ដំបូង​​សំដៅ​​ទៅរកសន្តិភាពនោះ អ្នក​នាំពាក្យ​ក្រសួង​​ការបរទេស​ចិន​ លោក​​​ Guo Jiakun ​បាន​លើក​ឡើង​ថា ​​​ចិន​រីករាយ​​​​​​​​ឃើញ​​​​ការ​វិវត្តន៍​ថ្មី​ៗ​។

​​រដ្ឋមន្ត្រីការ​ប្រទេសចិន លោក ​វ៉ាង យី បាន​ជួ​ប​​​ជាមួយ​រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួង​កេតុកែវ ( Sihasak Phuangketkeow) ​នៅ​​​ថ្ងៃទី​​២៨ខែ​​ធ្នូ​ បន្ទាប់​ពី​បាន​ជួបដាច់​​​​​​​ដោយ​ឡែក​ជាមួយរដ្ឋមន្ត្រី​ការ​បរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ដើម្បី​​ពិ​​ភាក្សា​​លើ​ប្រធានបទ​​ដូច​គ្នា គឺ​​ ​ដំណោះស្រាយ​ជម្លោះ​​ព្រំដែននៃ​ប្រទេសទាំងពីរ​។​​

​​​​ក្នុងជំនួប​​​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ ដោយ​​មាន​វត្តមាន​របស់ស​​មន្ត្រី​យោធា​​​​​​​​​​​​​ជាន់ខ្ពស់​នៃ​ប្រទេស​មានជម្លោះ​ព្រំ​ដែន​ដែល​​​ប្រព្រឹត្តទៅ​​នៅ​​ទីក្រុង​​​​ Yuxi ខេត្តយូណាន ​​ភាគនិរតី​​ប្រទេសចិន ​រដ្ឋមន្ត្រី​​​ការបរទេសចិន​ លោក វ៉ាង យី បាន​ប្រើប្រាស់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​​​​ប្រទេសចិន​​ដើម្បី​បញ្ចប់​​​ការ​ប្រយុទ្ធ​គ្នា​​រវាង​​​ប្រទេស​ថៃ​និង​កម្ពុជា​ដែល​មាន​​​ព្រំដែនគោក​​ជាប់​គ្នា​ជាង​៨០០គីឡូម៉ែត្រ​​។​

​ក្រោយ​ជំនួ​​ប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេសចិន​ ​​​ក្រសួង​ការបរទេសថៃ​បាន​បញ្ចេញ​សារ​តាម​​​គេហទំព័រ​​ក្រសួង​ការបរទេសថៃ ដោយ​​​​អរគុណ​​​​​​​​​​ចំពោះ​តួនាទី​របស់ចិន និង​ការយោគយល់​​​​ក្នុងការ​គាំទ្រ​​សន្តិភាព​​​រវាង​ថៃ​និង​កម្ពុជា​ តាម​មធ្យោបាយ​របស់​អាស៊ី​​។​​ នៅ​ក្នុង​សារ​នោះដែរ​ ​​​​រដ្ឋមន្ត្រីការប​រទេសថៃ​ បាន​​អះអាង​នៅ​មុខ​ភាគីចិនថា ​​​ខ្លួន​នឹង​ពិចារណា​​ដោះលែង​​​​វីរៈកង​​​ទ័ពកម្ពុជា​ទាំង​​១៨រូប​​ បន្ទាប់​ពី​ការ​តាមដាន​​​រយៈពេល​៧២​ម៉ោង​នៃ​បទ​ឈប់បាញ់​។​

​​ក្នុងជំនួប​ជាមួយ​​ភាគី​កម្ពុជា តាមសេចក្តី​រាយការណ៍​របស់​សារព័ត៌មានចិន China Daily រដ្ឋមន្ត្រី​ការបរទេសចិន លោក វ៉ាង យី បាន​លើក​ឡើងថា ប្រទេសចិនបានតាមដានស្ថានការណ៍តានតឹងនៅតាមព្រំដែនកម្ពុជា-ថៃយ៉ាងដិត​ដល់​ ហើយនៅតែប្តេជ្ញាចិត្តក្នុងការសម្របសម្រួលសន្តិភាពតាមរយៈការចរចា ដោយ​បន្ថែមថា​ ប្រទេសចិនអបអរសាទរភាគីទាំងពីរចំពោះកិច្ចព្រមព្រៀងឈប់បាញ់។

​មិនខុស​ពី​​បណ្តា​ប្រទេសជាច្រើនទៀត​​ក្នុងពិភពលោក លោក ​វ៉ាង បានសង្កត់ធ្ងន់ថា​ បទឈប់បាញ់នេះគឺជាការចាប់ផ្តើមនៃការកសាងសន្តិភាព ដោយ​ លោក វ៉ា បានអំពាវនាវឱ្យភាគីទាំងពីរដំណើរការជាដំណាក់កាល និងវិធានការមួយ ដើម្បីលើកកម្ពស់បទឈប់បាញ់ដ៏ទូលំទូលាយ និងយូរអង្វែង ស្តារទំនាក់ទំនងធម្មតា កសាងទំនុកចិត្តគ្នាទៅវិញទៅមក សម្រេច​បានការផ្លាស់ប្តូរទំនាក់ទំនងទ្វេភាគី និងរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

​នៅ​ក្នុង​កិច្ច​ពិភាក្សា​ទ្វេភាគីនោះដែរ លោក វ៉ា បាននិយាយថា ប្រទេសចិនគាំទ្រអាស៊ានក្នុងការដើរតួនាទីត្រឹមត្រូវរបស់ខ្លួន និងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយដល់បេសកកម្មសង្កេតការណ៍អាស៊ានក្នុងការត្រួតពិនិត្យបទឈប់បាញ់។

លោកបានបន្ថែមថា ប្រទេសចិនក៏សង្ឃឹមថាកម្ពុជានឹងបន្តពង្រឹងការការពារពលរដ្ឋចិន និងគម្រោងនានានៅក្នុងប្រទេស​​កម្ពុជា​​៕​​

រ៉ាន់ រើយ​

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ឯកឧត្តម ប្រាក់ សុខុន។
លោក វ៉ាង យី ជួប​ជាមួយ​​​រដ្ឋមន្ត្រីការបទេសថៃ​។
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម