ព័ត៌មានអន្ដរជាតិ
អារ៉ាប៊ីសាអូឌីតបំបែកកំណត់ត្រាប្រហារជីវិតមនុស្ស៣៥៦នាក់ក្នុងឆ្នាំ២០២៥
សេចក្តីរាយការណ៍របស់ទីភ្នាក់ងារបារាំង (AFP) បានឱ្យដឹងថា អាជ្ញាធររបស់រាជាណាចក្រ អារ៉ាប៊ីសាអូឌីត នៅតំបន់មជ្ឈឹមបូព៌ា បានប្រហារជីវិតមនុស្ស ៣៥៦នាក់ក្នុងឆ្នាំ២០២៥ ដោយបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ចំនួនអ្នកទោសដែលត្រូវបានសម្លាប់នៅក្នុងព្រះរាជាណាចក្រក្នុងរយៈពេលត្រឹមតែមួយឆ្នាំ។

អ្នកវិភាគបានសន្មតថា ការកើនឡើងនៃការប្រហារជីវិតចំពោះ «សង្គ្រាមប្រឆាំងគ្រឿងញៀន» ដែលកំពុងបន្តរបស់ទីក្រុងរីយ៉ាដ ដែលបានចាប់ផ្តើមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយអ្នកដែលត្រូវបានចាប់ខ្លួនដំបូងគេជាច្រើនត្រូវបានប្រហារជីវិត បន្ទាប់ពីដំណើរការផ្លូវច្បាប់ និងការកាត់ទោស។
ទិន្នន័យផ្លូវការដែលចេញផ្សាយដោយរដ្ឋាភិបាលបាននិយាយថា មនុស្ស ២៤៣នាក់ត្រូវបានប្រហារជីវិតនៅក្នុងករណីដែលទាក់ទងនឹងគ្រឿងញៀនក្នុងឆ្នាំ២០២៥តែ១ប៉ុណ្ណោះ។ នេះបើយោងតាមការបូកសរុបរបស់ AFP ។
តួលេខពីឆ្នាំ២០២៥គឺជាឆ្នាំទីពីរជាប់ៗគ្នា ដែលអារ៉ាប៊ីសាអូឌីតបានបង្កើតកំណត់ត្រាថ្មីសម្រាប់ការប្រហារជីវិត បន្ទាប់ពីអាជ្ញាធរបានប្រហារជីវិតមនុស្សចំនួន ៣៣៨ នាក់ក្នុងឆ្នាំ២០២៤។
អារ៉ាប៊ីសាអូឌីតបានបន្តការប្រហារជីវិតចំពោះបទល្មើសគ្រឿងញៀននៅចុងឆ្នាំ ២០២២ បន្ទាប់ពីបានផ្អាកការប្រើប្រាស់ទោសប្រហារជីវិតក្នុងសំណុំរឿងគ្រឿងញៀនអស់រយៈពេលប្រហែល៣ឆ្នាំ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


