Connect with us

ជីវិតកម្សាន្ដ

សួស វី​ហ្សា ត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាកម្តងទៀត​ដល់​មុខផ្ទះ​

បានផុស

នៅ

​នៅ​រសៀល​ថ្ងៃទី​១៩​ ខែមេសា​ ឆ្នាំ​២០២១នេះ ក្រុមគ្រូពេទ្យ​បាន​ចុះទៅ​ដល់ទី​តាំង​ខាងមុខផ្ទះ​របស់​តារាចម្រៀង​អ្នកនាង សួស វីហ្សា ​បង្ក​ការភ្ញាក់ផ្អើល​។ ​ប៉ុន្តែ​ភ្លាមៗ​នោះ​នាង​ក៏បាន​ចេញមុខ​បញ្ជាក់​ប្រាក់​ការពិត​ពី​គោលបំណង​ដែល​ក្រុមគ្រូពេទ្យ​ចុះទៅ​ថ្ងៃនេះ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ស្រាយ​ចម្ងល់​មហាជន​ និង​កុំ​ឲ្យ​មានការ​ភាន់ច្រឡំ​នោះ​តារា​ស្រី សួស វី​ហ្សា បាន​ចេញមុខ​បញ្ជាក់​ប្រាប់​អ្នកជិតខាង ​និង​អ្នកគាំទ្រ​ថា ​សូម​បងប្អូន​កុំ​មានការ​ភ័យខ្លាច ​ឬ​ភ្ញាក់ផ្អើល​ខណៈឃើញ​ក្រុម​គ្រូពេទ្យ​ចុះមក​យក​សំណាក​ម្តងទៀត​ដល់ផ្ទះ​នេះ ​គឺធ្វើឡើង​តាម​ការ​ណាត់​រវាង​នាង​ហើយ​ក្រុម​គ្រួ​ពេទ្យ​ប៉ុណ្ណោះ ​ពោលគឺ​ពុំមាន​ន​ណា​ម្នាក់​ដែលជា​សមាជិក​នៅក្នុង​ក្រុមគ្រួសារ​កើត​កូ​វីដ​ឡើយ​។​

សួស វី​ហ្សា បាន​លើកឡើងថា ​ជាការ​ពិត​ថ្ងៃនេះទី​១៩​ ខែមេសា​ ឆ្នាំ​២០២១​នេះ ​គឺ​ក្រុមគ្រូពេទ្យ​បាន​ចុះមក​យក​សំណាក​របស់​នាងម្តងទៀត​ជា​លើក​ចុងក្រោយ​នៅផ្ទះ​របស់នាង​រួ​ចរាល់​ហើយ ​លទ្ធ​ផល​យ៉ាងណា​នោះ ​យើ​ង​នឹង​រង់ចាំ​ទាំងអស់គ្នា​ រយៈ​ពេល​៤​ថ្ងៃ​បន្ទាប់ពី​យក​សំណាក​នេះ សូម​អរគុណ​។​

នាង​បាន​បន្ថែមទៀតថា ​ចំពោះ​ការចុះ​យក​សំណាក់​ជា​លើកចុងក្រោយ​របស់​ក្រុមគ្រូពេទ្យ​នេះ​ គឺ​ដើម្បី​បាន​ដឹង​ប្រាកដថា​ នាង​ពិតជា​ជាសះស្បើយ​១០០​ភាគរយ​ពី​កូ​វីដ​-១៩ ​ឬ​យ៉ាងណា​បន្ទាប់ពី​ព្យា​បាល​ជា​សះស្បើយ​ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញមក​ផ្ទះ​វិញ​តែ​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក១៤​ថ្ងៃ​ទៀត​ដើម្បី​តាម​ដាន​សុខភាព​៕​

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម