ជីវិតកម្សាន្ដ
សួស វីហ្សា បាត់បង់ភាពក្លាហានក្នុងការទទួលការងារដោយសារកូវីដ
តារាចម្រៀង សួស វីហ្សា ទស្សនិកជនបានដឹងហើយថា ថ្មីៗកន្លងទៅនាងបានឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែក្រោយពេលទទួលបានការព្យាបាល នាងក៏បានជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះ។
ដោយសារតែបញ្ហានេះហើយទើបមួយរយ:នេះអ្នកនាង សួស វីហ្សា ហាក់មានភាពស្ងាប់ស្ងាត់ពីការងារសិល្បៈ ពោលគឺមិនសូវឃើញតារាស្រីរូបនេះឡើងឆាកតន្ត្រី ឬច្រៀងតាមកម្មវិធីនានាដូចគ្រាមុនៗឡើយ។ ចំពោះហេតុផលនេះហើយ ទើបនាងបញ្ជាក់ច្បាស់ៗពីអារម្មណ៍ដែលធ្លាប់ឆ្លងកាត់។

តារាស្រីអ្នកនាង សួស វីហ្សា បានសរសេរៀបរាប់ថា នាងទើបតែជួបអារម្មណ៍បែកបាក់ បាត់បង់ព្រាត់ប្រាស់ ភ័យខ្លាច តក់ស្លុតមិនទាន់បាត់នៅឡើយទេ ដោយសារជំងឺ(COVID-19)ហេតុនេះទើបនាងគ្មានភាពក្លាហានក្នុងការទទួលការងារនៅឡើយទេ នាងក៏សូមថ្លែងអរគុណដល់ថ្នាក់ដឹកនាំរបស់នាង(អគ្គនាយកក្រុមហ៊ុនហង្សមាស)។
នាងបន្ថែមទៀតថា សូមអរគុណដល់បងៗ និងបណ្តារស្ថានីយ៍ទូរទស្សន៍នានា និងក្រុមហ៊ុនតូចធំទាំងអស់ដែលគាត់សុខចិត្តរង់ចាំការវិលត្រឡប់របស់នាងដោយក្តីគោរព៕
អត្ថបទ ៖ ចាន់រ៉ា




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


