ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី ចង់បានចម្លើយច្បាស់ៗ ពីសម្ព័ន្ធមិត្ត ក្នុងករណីរុស្ស៊ីវាយប្រហារជាថ្មី
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានលើកឡើងកាលថ្ងៃទី៧ ខែមករាថា មកទល់ពេលនេះខ្លួនមិនបានទទួលចម្លើយច្បាស់លាស់ពីសម្ព័ន្ធមិត្តអឺរ៉ុបអំពីរបៀបដែលពួកគេនឹងការពារអ៊ុយក្រែនទេ ក្នុងករណីដែលរុស្ស៊ីវាយប្រហារម្តងទៀត អំឡុងពេលមានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម។

(រូបថត៖ REUTERS)
យោងតាម straitstimes. កាលពីថ្ងៃទី ៦ ខែមករា មេដឹកនាំអឺរ៉ុប និងបេសកជនអាមេរិកបានប្រកាសថា ពួកគេបានព្រមព្រៀងគ្នាលើការធានាសន្តិសុខសំខាន់ៗសម្រាប់ទីក្រុងកៀវ រួមទាំងយន្តការត្រួតពិនិត្យដឹកនាំដោយសហរដ្ឋអាមេរិក និងកងកម្លាំងពហុជាតិអឺរ៉ុប ដែលនឹងត្រូវដាក់ពង្រាយ ប្រសិនបើបទឈប់បាញ់អាចសម្រេចបាន។
ប៉ុន្តែនៅពេលសួរថា តើលោកប្រាកដថា សម្ព័ន្ធមិត្តអឺរ៉ុបនឹងចូលអន្តរាគមន៍ និងការពារប្រទេសរបស់លោក ក្នុងករណីមានការឈ្លានពានរបស់រុស្ស៊ីម្តងទៀតឬអត់ មេដឹកនាំអ៊ុយក្រែនបានលើកឡើងនៅថ្ងៃដដែលថា លោកមិនមាន ចម្លើយច្បាស់លាស់លើរឿងនោះទេ។
លោកហ្សេលេនស្គីបានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំផ្ទាល់ចង់ទទួលបានចម្លើយសាមញ្ញមួយប៉ុណ្ណោះ បាទឬចាស៎ ប្រសិនបើមានការឈ្លានពានម្តងទៀត ដៃគូទាំងអស់នឹងផ្តល់ការឆ្លើយតបយ៉ាងមុតមាំចំពោះរុស្ស៊ី។ ហើយនោះជាសំណួរពិតប្រាកដដែលខ្ញុំបានដាក់ទៅដៃគូទាំងអស់របស់យើង។ ប៉ុន្តែរហូតមកដល់ពេលនេះ ខ្ញុំមិនទាន់ទទួលបានចម្លើយច្បាស់លាស់នូវឡើយទេ»។
គួររម្លឹកដែរថា បេសកជនមកពីសហរដ្ឋអាមេរិក និងអ៊ុយក្រែន កាលពីថ្ងៃទី ៧ ខែមករា បានបន្តការចរចានៅទីក្រុងប៉ារីសលើបញ្ហាដែលលោកហ្សេលេនស្គី បាននិយាយថាពិបាកបំផុតនោះគឺ ជោគវាសនារបស់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលកាន់កាប់ដោយរុស្ស៊ី និងការគ្រប់គ្រងទឹកដីនៅភាគខាងកើតអ៊ុយក្រែន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
អង់គ្លេស-បារាំង-អ៊ុយក្រែន ចុះហត្ថលេខាកិច្ចព្រមព្រៀងបញ្ជូនកងកម្លាំងពហុជាតិ ក្រោយចប់សង្គ្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


