ព័ត៌មានជាតិ
កសិករតាមព្រំដែនអះអាងថា ដំឡូងស្រស់និងដំឡូងស្ងួត មានតម្លៃខ្ពស់ជាងឆ្នាំមុន ទោះបីថៃបិទព្រំដែន
ពលរដ្ឋនៅតាមបណ្ដាស្រុកជាប់ព្រំដែនថៃបានអះអាងថា ឆ្នាំនេះទាំងដំឡូងស្ងួត និងដំឡូងស្រស់ មានហាងឆេងខ្ពស់ជាងឆ្នាំមុន បើទោះបីជាសភាពការណ៍ព្រំដែនមិនអាចនាំដំឡូងចូលទៅប្រទេសថៃបានក៏ដោយ។
លោក សោ សមាគម ជាប្រជាកសិករ ព្រោះនៅភូមិលំផាត់ ឃុំអូដា ស្រុកកំរៀង ខេត្តបាត់ដំបង បានបញ្ជាក់យ៉ាងច្បាស់ថា ថ្វីត្បិតតែឆ្នាំនេះកើតសង្គ្រាមនៅតាមបន្ទាត់ព្រំដែនថៃក៏ដោយ ក៏ទីផ្សាររបស់ដំឡូងមីនៅតែឈរខ្ពស់លើទីផ្សារដដែល ហើយឆ្នាំនេះគឺអាចមានតម្លៃខ្ពស់ជាងឆ្នាំមុនបន្តិចទាំងដំឡូងស្រស់និងដំឡូងស្ងួត។

ការលើកឡើងបែបនេះគឺដោយសារតែបច្ចុប្បន្នបណ្ដាសាយឡូជាច្រើន ដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ បានចុះទិញទាំងដំឡូងស្រស់និងដំឡូងស្ងួត តែគេអាចសន្និដ្ឋានថា ដំឡូងទាំងនេះគេអាចនាំចេញទៅប្រទេសផ្សេងឬក៏យកទៅផលិតជាចំណីសត្វ ដល់ឆ្នាំនេះដំឡូងសើម គឺថ្លឹងនៅពេលដែលប្រជាកសិករដកភ្លាមៗដោយក្នុងមួយគីឡូក្រាមបានតម្លៃចាប់ពី ១៩០ ដល់ ២១០ រៀល។ ដោយឡែកសម្រាប់ដំឡូងស្ងួតដែលប្រជាកសិករកាប់ហាលគឺបានតម្លៃចាប់ពី ៤៩០ ដល់ ៥០០ រៀលក្នុងមួយគីឡូក្រាម ហើយសម្រាប់ដំឡូងស្ងួតនេះបើសៃឡូនៅខាងខេត្តប៉ៃលិន អាចចេញពីប្រជាកសិកររហូតដល់ ៦១០ រៀលក្នុងមួយគីឡូក្រាម។

លោក សោ សមាគម ក៏បានសង្កត់ធ្ងន់ថា បើទោះបីជាទីផ្សារថៃត្រូវបានបិទទាំងស្រុងក៏ដោយ ក៏កម្ពុជាមិនខ្វះទីផ្សារនោះឡើយ ហើយតម្លៃកាន់តែបានខ្ពស់ជាងឆ្នាំមុន ដូច្នេះប្រជាកសិករនៅតែមិនបោះបង់ការដាំដំណាំទាំងនេះឡើយ ព្រោះយ៉ាងហោចណាស់ក៏កម្ពុជាអាចនាំយកទៅផលិតជាចំណីសត្វដើម្បីចែកចាយក្នុងស្រុកវិញបានដែរ ដោយមិនចាំបាច់ពឹងផ្អែកទៅលើប្រទេសជិតខាងឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


