Connect with us

កីឡា

ប្រទេស​​កាន់​តែ​ច្រើន នឹង​​មាន​ឱកាស​លេង​ពានក្លិប​លំដាប់​ទី១ បន្ទាប់​ពី​ AFC ពិចារណា​បង្កើន​ដល់ ៣២ ក្រុម

បានផុស

នៅ

សហព័ន្ធកីឡាបាល់ទាត់ អាស៊ី (AFC) កំពុងពិចារណា បង្កើនក្រុមចូលរួមប្រកួតក្នុងពានក្លិបលំដាប់ទី ១ AFC Champions League Elite ពី ២៤ ក្រុមទៅ ៣២ ក្រុម។

រូបភាពកិច្ចប្រជុំរបស់ AFC
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ២៤ ខែ មករា គណៈកម្មការរៀបចំការប្រកួតរបស់សហព័ន្ធបាល់ទាត់អាស៊ី បានបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សា និងអនុម័តលើបញ្ហាសំខាន់ៗជាច្រើន ទាក់ទងនឹងប្រព័ន្ធនៃការប្រកួតរបស់ក្លិប និងក្រុមជម្រើសជាតិ នៅរដូវកាលខាងមុខ។

នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មការរៀបចំការប្រកួតរបស់ AFC បានអនុម័តបទបញ្ជាការប្រកួតផ្សេងៗក្នុងពាន AFC Champions League Elite, AFC Champions League Two និង AFC Challenge League
សម្រាប់រដូវកាល ២០២៦-២០២៧។ ចំណុចគួរឱ្យកត់សម្គាល់ គឺពាន AFC Champions League Elite កំពុងស្ថិតក្នុងការពិចារណា ដើម្បីពង្រីកចំនួនក្រុមចូលរួមពី ២៤ ទៅ ៣២ ក្រុម។

ពានរង្វាន់ AFC Champions League Elite

ប្រសិនបើផែនការនេះត្រូវបានអនុម័ត នឹងធ្វើឱ្យបាល់ទាត់ក្នុងទ្វីប អាស៊ី កាន់តែមានការប្រកួតប្រជែងគ្នាខ្លាំង ហើយប្រទេសនានា រួមទាំងកម្ពុជា ដែលមិនដែលបានចូលលេងពានកម្រិតទី ១ នេះ ក៏អាចមានឱកាសច្រើន ដើម្បីចូលលេងពាននេះនៅពេលអនាគតផងដែរ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ VN Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម