កីឡា
Kwame ស្ថិតក្នុងកីឡាករកំពូល ៣ នាក់ រកបានគ្រាប់បាល់ច្រើនជាងគេ ពានអាស៊ីទាំង ៣
កីឡាករដែលរកបានគ្រាប់បាល់ច្រើនគ្រាប់ជាងគេ (Top Scorer) នៃពានរង្វាន់ក្លិបអាស៊ីទាំង ៣ សុទ្ធតែរកបាន ៨ គ្រាប់ដូចគ្នា ហើយសុទ្ធតែមានភាគរយខ្ពស់ក្នុងការឈ្នះពានស្បែកជើងមាសដូចគ្នា។

- ពាន AFC Challenge League
ពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣ AFC Challenge League រដូវកាល ២០២៥-២៦ រកឃើញក្រុមជួបគ្នាក្នុងដល់វគ្គផ្តាច់ព្រ័ត្រហើយ គឺ ព្រះខ័នរាជស្វាយរៀង ប៉ះក្រុម Al Kuwait របស់គុយវែត។

បើនិយាយពីបេក្ខភាពដណ្តើមពានស្បែកជើងមាសក្នុងនាមជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេវិញគឺ កីឡាករ Kwame Peprah របស់ក្លិបព្រះខ័នរាជស្វាយរៀង។ កីឡាករ រកបាន ៨ គ្រាប់ គឺ រកបាន ៣ គ្រាប់នៅវគ្គសន្សំពិន្ទុក្នុងពូល រកបាន ៣ គ្រាប់ក្នុងវគ្គ ៨ ក្រុមចុងក្រោយ និង ២ គ្រាប់ ក្នុងវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ។ រហូតដល់ពេលនេះ ស្ទើរតែគ្មានកីឡាករអាចប្រជែងពានស្បែកជើងមាសជាមួយខ្សែប្រយុទ្ធសញ្ជាតិហ្គាណា ឡើយ ដោយសារកីឡាករដែលមានគ្រាប់ចន្លោះពី ៤ ទៅ ៧ គ្រាប់គឺក្រុមរបស់ពួកគេធ្លាក់អស់ហើយ។
- ពាន AFC Champions League Two
ពានរង្វាន់ក្លិបអាស៊ីលំដាប់ទី២ AFC Champions League Two រដូវកាលនេះក៏រកឃើញក្រុមជួបគ្នាក្នុង វគ្គផ្តាច់ព្រ័ត្រហើយគឺក្រុម Gamba Osaka របស់ជប៉ុន ប៉ះ ក្រុម Al Nassr របស់អារ៉ាប៊ីសាអ៊ូឌីត។

ចំណែកម្ចាស់គ្រាប់បាល់ច្រើនជាងគេវិញ កំពុងកាន់កាប់កំពូលតារាងដោយកីឡាករ Trent Buhagiar របស់ក្រុម Tampines Rover។ រូបគេរកបាន ៨ គ្រាប់ គឺរកបាន ៥ គ្រាប់ក្នុងវគ្គសន្សំពិន្ទុក្នុងពូល រកបាន១ គ្រាប់រកបានវគ្គ ១៦ និង ២ គ្រាប់រកបាន វគ្គ ៨ ក្រុមចុងក្រោយ។ ថ្វីបើក្រុមរបស់សិង្ហបុរី បានធ្លាក់ត្រឹមវគ្គ ៨ ក្រុមចុងក្រោយហើយក្តី ប៉ុន្តែរូបគេនៅមានឱកាសឈ្នះពានស្បែកជើងមាស ខណៈគូប្រជែងគឺកីឡាករ Kingsley Coman របស់ក្រុម Al Nassr រកបាន ៦ គ្រាប់ ដែលក្រុមរបស់គេឈានដល់វគ្គផ្តាច់ព្រ័ត្រ។
- ពាន AFC Champions League Elite
ពានលំដាប់កំពូលរបស់អាស៊ី AFC Champions League Elite បានរកឃើញក្រុមជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រហើយ គឺ Al Ahli របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប៉ះ ក្រុម Machida Zelvia របស់ជប៉ុន។

ចំពោះបេក្ខភាពដណ្តើមពានស្បែកជើងមាស កំពុងនាំមុខដោយកីឡាករ Rafa Mujica របស់ក្រុម Al Sadd។ រូបគេរកបាន ៨ គ្រាប់ គឺរកបាន ៥ គ្រាប់ នៅវគ្គសន្សំពិន្ទុក្នុងពូល រកបាន ១គ្រាប់ នៅវគ្គ ១៦ ក្រុមចុងក្រោយ និងរកបាន ២ គ្រាប់នៅវគ្គ ៨ ក្រុមចុងក្រោយ។ ទោះបីជា ក្រុមរបស់កាតា Al Sadd បានធ្លាក់ត្រឹមវគ្គ ៨ ក្រុមចុងក្រោយហើយក្តី ប៉ុន្តែរូបគេនៅតែមានឱកឈ្នះពានស្បែកជើងមាស ដោយសារកីឡាករផ្សេងៗទៀតទើបរកបាន ៤ គ្រាប់៕
អត្ថបទ៖ វិរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


