Connect with us

ជីវិតកម្សាន្ដ

លោក យូឌីស្កូ ត្រូវបញ្ជូលទៅប្រទេសឥណ្ឌាបន្ទាន់ដេាយសារជាតិពុលឡេីងខ្លាំងកម្រិតធ្ងន់

បានផុស

នៅ

មហាជនអ្នកគាំទ្រនិងសិល្បករសិល្បការិនីបានបង្ហាញក្តីព្រួយបារម្ភជាខ្លាំង ខណ:តារាសម្តែងប្រុសលោក យូ ឌីស្កូ ត្រូវបានបញ្ជូលទៅប្រទេសឥណ្ឌាបន្ទាន់ ដេាយសារជាតិពុលឡេីងខ្លាំងកកម្រិតធ្ងន់។ នេះបើយោងតាមការជូនដំណឹងពីតារាប្រុសលោក អុឹម ជីវ៉ា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារពីគណនីហ្វេសប៊ុក លោក អុឹម ជីវ៉ា នាព្រឹកថ្ងៃព្រហស្បត្តិ៍នេះ បានរៀបរាប់ថា “ដំណឹងបន្ទាន់ លោក យូ ឌីស្កូ ត្រូវបញ្ជូលទៅប្រទេសឥណ្ឌាជាបន្ទាន់ដេាយសារជាតិពុលឡេីងខ្លាំងកម្រិតធ្ងន់! សំឡេងបង បានប្រាប់ថា ល័ក្ខអូន បងគ្មានអ្វីទៀតទេ សល់តែ៥០ភាគរយនៃក្តីសង្ឃឹមនៅពេលនេះ”។

សារដដែលនេះ បន្តថា “ខ្ញុំមិនអាចឈរមេីលបងដេាយដង្ហេីមហត់មួយនេះបានទេ ខ្ញុំនឹងលេីកដៃសុំពីមិត្តភ័ក្រ្តនិងរាប់អានខ្ញុំដូចគ្នាឱ្យជួយសង្រេា្គះបងម្នាក់បន្តិចៗនេះជាការដេីរកជំនួយលេីកទី២ របស់ខ្ញុំសម្រាប់បង ពេលវេលាលឿនពេកហេីយកំពុងលាងឈាមប្រាក់មិនគ្រប់គ្រាន់ សំឡេងយំរបស់បងកំពុងដក់ក្នុងខួរក្បាលរបស់ខ្ញុំ ហេីយពាក្យថា ជួយបងផងអូន គាត់គ្មានឱពុកម្តាយទេ កំព្រា”។

លោក អុឹម ជីវ៉ា បន្តថា លោកនឹងលេីកដៃសុំពីមិត្តភ័ក្តិនិងអ្នករាប់អានលោកដូចគ្នា ឱ្យជួយសង្គ្រោះលោកយូឌីស្កូម្នាក់បន្តិចៗ ខណៈនេះជាការដេីរកជំនួយលេីកទី២របស់លោកហើយដែរ សម្រាប់លោក យូឌីស្កូ។ លោកថា “ពេលវេលាលឿនពេកហេីយ កំពុងលាងឈាមប្រាក់មិនគ្រប់គ្រាន់ សំឡេងយំរបស់បងកំពុងដកក្នុងខួរក្បាលរបស់ខ្ញុំហេីយពាក្យថាជួយបងផងអូន គាត់គ្មានឱពុកម្តាយទេ កំព្រា”។

គួររម្លឹកថា ទស្សនិកជនបានដឹងហើយថាតារាសម្តែងប្រុស យូឌីស្កូ កាលពីប្រមាណ៨ឆ្នាំមុនបានធ្លាក់ខ្លួនឈឺជំងឺធ្ងន់ធ្ងរដោយសារខូចក្រលៀននឹងបានចេញ ទៅព្យាបាលបន្តនៅប្រទេសឥណ្ឌាដើម្បីធ្វើកាព្យាបា លវះកាត់ប្ដូរក្រលៀនថ្មីរហូតទទួលបានជោគជ័យ។

បន្ទាប់ពីឆ្លងកាត់នៃការធ្លាក់ខ្លួនឈឺជំងឺធ្ងន់ធ្ងរនឹងកា ចសាហាវ(ខូចក្រលៀន)តារាសម្តែង យូ ឌីស្កូ កន្លង មកក៏ធ្លាប់បានចែករំលែកបទពិសោធន៍ដ៏លំបាកនៃជំងឺដ៏កាចសាហាវមួយនេះ។មិនតែប៉ុណ្ណោះលោកប ញ្ជាល់ថាអ្នកកើតជំងឺដ៏កាច់សាហាវនេះគឺរស់គ្រាន់តែដើម្បីកំដរការស្លាប់តែប៉ុណ្ណោះបើគ្មានលុយប្តូរគ្រលៀននោះទេ៕ ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម