ជីវិតកម្សាន្ដ
សមាគមសិល្បករខ្មែរ អំពាវនាវដល់សប្បុរសជន និងអ្នកសិល្បៈ ផ្តល់ឱកាសរស់មួយឱ្យ យូឌីស្កូ ខណៈត្រូវការថវិកាដើម្បីវះកាត់ប្តូរក្រលៀន
ប្រធានសមាគមសិល្បករខ្មែរ ចេញមុខជួយដល់លោក យូឌីស្កូ ជាថ្មី ដោយទទូចសុំដល់សប្បុរសជនទាំងឡាយ ជួយសង្គ្រោះជីវិតសិល្បកររូបនេះ តាមរយៈការបរិច្ចាគ ខណៈប្រមាណជាង ១សប្តាហ៍មកនេះ លោកកំពុងព្យាបាលដោយលាងឈាមនៅប្រទេសឥណ្ឌាជាលើកទី២ គ្មានលទ្ធភាពវះកាត់ប្តូរក្រលៀន។

កន្លងទៅថ្មីៗនេះ លោកជំទាវអ្នកឧក ញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៥ លានរៀលនិងថវិកាសមាគម ៨០ម៉ឺនរៀល ជួយសម្រួលការលំបាករបស់លោក យូឌីស្កូ ដែលកំពុងសម្រាកព្យាបាលជំងឺនៅប្រទេសឥណ្ឌា។ តែយ៉ាងណា ដើម្បីរក្សាអាយុជីវិតរបស់លោកបាន គឺមានតែការវះកាត់ប្តូរក្រលៀនប៉ុណ្ណោះ។
តាមរយៈសារពីទំព័រហ្វេសប៊ុកសមាគមសិល្បករខ្មែរ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានអំពាវនាវថា នៅក្នុងគ្រាដ៏លំបាកនេះ សមាគមសិល្បករខ្មែរសូមអំពាវនាវដល់សប្បុរសជនជាទីគោរព ជាពិសេសសិល្បករ និងអ្នកស្រលាញ់វិស័យសិល្បៈ សូមមេត្តាចូលរួមបរិច្ចាគថវិកាតាមសទ្ធា និងទឹកចិត្តមេត្តាករុណា ដើម្បីជួយសម្រាលការលំបាកក្នុងដំណាក់កាលព្យាបាលជំងឺរបស់លោក យូឌីស្កូ ដែលកំពុងសម្រាកព្យាបាលនៅប្រទេសឥណ្ឌា។
សមាគមសិល្បករខ្មែរ ចាត់ទុកថា ការចូលរួមរបស់លោកអ្នកមិនត្រឹមតែជាជំនួយផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចិត្តដ៏ធំធេង ជួយបង្កើនសេចក្តីសង្ឃឹម និងភាពក្លាហានឱ្យសិល្បកររូបនេះ អាចឆ្លងកាត់វគ្គពិបាកនេះទៅបានដោយសុវត្ថិភាព។
គួរបញ្ជាក់ថា លោកយូឌីស្កូ បានធ្លាក់ខ្លួនឈឺជាទម្ងន់ជាថ្មីម្តងទៀតពាក់ព័ន្ធជំងឺខូចគ្រលៀន ហើយកំពុងត្រូវការថវិកាលាងឈាមជាប្រចាំនៅមន្ទីរពេទ្យប្រទេសឥណ្ឌា៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


