ព័ត៌មានជាតិ
តារាចម្រៀង Original Song សុខ សម្បត្តិ, និង Influencer Riki ប៉ះគ្នាលើកដំបូង ផ្អើលឆាក សម្ពោធ ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh ប្រើបានយូរ រ៉េម 24GB (12GB+12GB)តម្លៃ$349 កាមេរ៉ា AI ទំហំ108PM
អ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំបានមកដល់ហើយ! កាលពីរសៀលថ្ងៃទី31 មករា 2026 ក្រុមហ៊ុនទូរស័ព្ទដៃ HONOR បានដាក់សម្ពោធនូវស្មាតហ្វូនម៉ូដែលថ្មី HONOR X9d 5G ជាសមាជិកថ្មីបំផុត ផ្តល់នូវបទពិសោធន៍ដែលនឹកស្មានមិនដល់ជាមួយនឹងភាពធន់កម្រិតកំពូល និងថាមពលថ្មធំដែលគ្មានគូប្រៀបមានតម្លៃត្រឹមតែ $349 នៅក្នុងទីផ្សារស្មាតហ្វូនប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីសម្ពោធជាផ្លូវការរបស់ស្មាតហ្វូន HONOR X9d បានធ្វើឡើងនៅក្នុងទំនើប AEON II ក្រោមការចូលរួមពីតារាចម្រៀង សម្បត្តិ សុខ, Riki, KOL ល្បីៗ និងពិធីការិនី DJ Nana រួមជាមួយនឹងអ្នកសារព័ត៌មានជាច្រើនស្ថាប័នផងដែរ។

ក្នុងនាមជាទូរស័ព្ទកម្រិតមធ្យម និងមានតម្លៃសមរម្យ ប៉ុន្តែ HONOR X9d មានសមត្ថភាពខ្លាំងបំផុតនៅលើទីផ្សារកម្ពុជា ដោយស្មាតហ្វូនមួយនេះបានបញ្ចូលនូវមុខងារ និងកម្រិតភាពធន់ឈានមុខគេក្នុងវិស័យបច្ចេកវិទ្យាតែម្តង។ តោះ! មកដឹងពីលក្ខណៈពិសេស និងចំណុចដែលទាក់ទាញរបស់ HONORX9d ៖

HONOR X9d 5G បំពាក់ថាមពលថ្មធំបំផុត 8300mAh នៅកម្ពុជាក្នុងឆ្នាំ 2026 អាចប្រើប្រាស់បានរហូតដល់ទៅ 3ថ្ងៃដោយគ្មានបញ្ហា គ្មានបារម្ភរឿងអស់ថ្មទេ។ ជាពិសេស បំពេញថ្មចូលវិញក្នុងល្បឿនលឿន 66W។ បន្ថែមពីថ្មធំមួយមុខមិនគ្រប់ទេ HONOR X9d 5G មានសមត្ថភាពធន់ជាមួយនឹងការធ្លាក់រហូតដល់កម្ពស់ 2.5m និងមានមុខងារពីការជ្រាបទឹក ទោះស្ថិតក្នុងស្ថានភាពដែលមានសម្ពាធទឹកខ្លាំង និងការពារធូលីដីកម្រិតខ្លាំង IP69K។ អ្វីដែលពិសេសមែនទែន HONOR X9d សម្រាប់ឆ្នាំ2026 គឺបាននាំមកនូវសេវាអ៊ីនធើណែត 5G។ ដូច្នេះវាអាចធានាបានថា នឹងទទួលបាននូវបទពិសោធន៍សេវាអ៊ីនធើណែតខ្លាំង និងរលូនឥតទាក់។

បើក្រឡេកទៅមើលកាមេរ៉ាវិញ HONOR X9d មកជាមួយកាមេរ៉ាទំហំធំរហូតដល់ 108MP ដែលអាចធ្វើការថតរូបបានយ៉ាងច្បាស់ និងផ្តល់នូវគុណភាពរូបភាពភ្លឺស្អាតគ្រប់កាលៈទេសៈ។
HONOR X9d ប្រើប្រាស់បន្ទះឈីបខ្លាំង Snapdragon 6Gen4 ដែលធ្វើឲ្យការប្រើប្រាស់ទៅដោយរលូន ជាពិសេសសម្រាប់ការអូសហ្គេមដែលមានក្រាហ្វិកខ្ពស់ៗក៏វាអាចដំណើរការយ៉ាងរលូនផងដែរ។ ស្មាតហ្វូនមួយនេះក៏បំពាក់នូវ RAM ធំ 12GB+12GB=24GB និងមានទំហំផ្ទុក 256GB ROM ដែលអាចផ្ទុករូបភាពនិងឯកសារយ៉ាងច្រើនសន្ធឹកសន្ធាប់។

បើនិយាយពីអេក្រង់វិញ ស្មាតហ្វូនមួយនេះប្រើប្រាស់នូវអេក្រង់ AMOLED ដែលមានទឹកពណ៌ដិតច្បាស់ល្អ និងមិនធ្វើឲ្យពិបាកមើលទោះស្ថិតនៅក្រោមកម្តៅថ្ងៃក៏ដោយ។ ហើយសម្រាប់អេក្រង់នេះមានទំហំ 6.79inch ដែលជាទំហំអេក្រង់ដែលធំលាតពេញគែម ងាយស្រួលមើល និងត្រជាក់ភ្នែក។

សម្រាប់ HONOR X9d 5G ក៏មិនភ្លេចញាត់នូវមុខងារ AI សំខាន់ៗសម្រាប់បំពេញតម្រូវការលោកអ្នកផងដែរ ដោយវាមាន AI Edit, AI Productivity, AI Button។ សម្រាប់ AI Edit មានដូចជា AI Eraser, AI Cut-out, AI Face Tune, AI Upscale, AI Out Painting ដែលអាចជួយសម្រួលក្នុងការកែរូបដោយមិនចាំបាច់ប្រើ App ជំនួយនោះទេ។ ហើយសម្រាប់ AI Productivity មានដូចជា AI Notes, AI Writing Tools, Subtitle Translation, Face-to-Face Translation។ ដោយឡែកសម្រាប់ AI Button មានដូចជា Circle to search, Google Assistant, Gemini Live។

HONOR X9d 5G មកជាមួយជម្រើស 3 ពណ៌គឺ Reddish Brown, Sunrise Gold, Midnight Black ។ ដូចនេះសម្រាប់អតិថិជនដែលមានបំណងចង់ផ្លាស់ប្តូរទូរស័ព្ទអាចងាកមកមើល HONOR X9d 5G នេះបានជាមួយនឹងតម្លៃសមរម្យបំផុតត្រឹមតែ $349 នឹងបន្ថែមកាដូដែលមានតម្លៃសរុប $40 រួមមាន៖ កាតាប, ស្រោមការពារទូរស័ព្ទ និងកញ្ចក់ការពារ៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


