Connect with us

ព័ត៌មានជាតិ

ផ្លូវថ្មើរជើងចតុមុខ ជាគោលដៅទេសចរក្នុងស្រុកដ៏ល្បីល្បាញ និងជាកន្លែងផ្សព្វផ្សាយដ៏ពេញនិយម

បានផុស

នៅ

ផ្លូវថ្មើរជើងចតុមុខ គឺជាគោលដៅទេសចរក្នុងស្រុកដ៏ល្បីល្បាញមួយរបស់រាជធានីភ្នំពេញ ហើយក៏ជាកន្លែងផ្សព្វផ្សាយដ៏ពេញនិយម។ រដ្ឋបាលរាជធានីភ្នំពេញ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការថែរក្សាខ្សែក្រវ៉ាត់មួយនេះឱ្យបានគង់វង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការបញ្ជាក់ឱ្យដឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា ផ្លូវថ្មើរជើងចតុមុខ គឺជាគោលដៅទេសចរក្នុងស្រុកដ៏ល្បីល្បាញមួយរបស់រាជធានីភ្នំពេញ ហើយក៏ជាកន្លែងផ្សព្វផ្សាយដ៏ពេញនិយមផងដែរ។ ដូច្នេះជាការងារចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានយ៉ាងយកចិត្តទុកដាក់បំផុត។ យើងបានប្តេជ្ញាចិត្តថែរក្សាខ្សែក្រវ៉ាត់មួយនេះឱ្យបានគង់វង់។

លោក ឃួង ស្រេង បានបន្តថា ពាក់ព័ន្ធនឹងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ បានរំដោះកំណាត់ផ្លូវជាច្រើនខ្សែនៅតំបន់ជុំវិញផ្សារដើមគរ ពិសេសមហាវិថីព្រះមុនីរ៉េត ផ្លូវម៉ៅសេទុង និងផ្លូវលេខ២៣០ស្ថិតក្នុងមូលដ្ឋានខណ្ឌទួលគោក និងខណ្ឌបឹងកេងកង ដោយមិនឱ្យអាជីវករលក់ដូរលើចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ ហើយកិច្ចការងារនេះយើងសម្រេចបានមួយជំហានធំហើយ ដោយអាជីវករមួយចំនួនធំបានសម្រេចចិត្តទៅលក់ដូរនៅផ្សារតាម៉ាប់ព្រែកជ្រៃនិងផ្សារដើមគថ្មី។

កិច្ចការងារទាំង២ខាងលើនេះទទួលបានការកោតសរសើរយ៉ាងខ្លាំងពីក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាព្រឹកថ្ងៃទី១២ កុម្ភៈ២០២៦នេះផងដែរ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម