ព័ត៌មានជាតិ
ផ្លូវថ្មើរជើងចតុមុខនៅយប់ថ្ងៃសៅរ៍មានភ្ញៀវជាតិ/អន្តរជាតិ ដើរកម្សាន្តរហូតជាង ១០ម៉ឺននាក់
នាព្រលប់ថ្ងៃសៅរ៍ ត្រូវថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ពោលគឺនៅក្នុងសប្តាហ៍ទី៤៣នេះ ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) មានរៀបចំកម្មវិធី ជជែកលើវិថីទេសចរណ៍ ប្រធានបទទេសចរណ៍-កីឡា ទេសចរណ៍-ភាពយន្ត នៅមុខវត្តឧណ្ណាលោម ធ្វើឱ្យមានបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្តប្រមាណចំនួន ១០៥ ០០០នាក់ ក្នុងនោះភ្ញៀវបរទេស ៣ ០០០នាក់ ។

មន្ត្រីទេសចរណ៌បានបញ្ជាក់ថា៖« តាមការពិនិត្យមើលជាក់ស្តែងវិថីថ្មើរជើងចតុមុខនេះត្រូវបានមហាជនមានការគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ ជាពិសេសដោយសារតែរដ្ឋបាលរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ រក្សាបាននូវសន្តិសុខ សណ្តាប់សុវត្ថិភាពសង្គម និងបរិស្ថាន អនាម័យស្អាតជាប់ជាប្រចាំព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍»។


ទន្ទឹមនឹងនោះ រដ្ឋបាលរាជធានីភ្នំពេញដែលដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដាក់បញ្ចូលនូវទីតាំងសប្បាយៗជាច្រើនកន្លែង និងរៀបចំឱ្យមានការលក់ដូរចំណីអាហារដ៏សម្បូរបែបសម្រាប់បងប្អូនដែលបានអញ្ជើញមកដើរលេងកម្សាន្ត៕
ដោយ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


