ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំទទួលយកការវាយតម្លៃ PISA និងស្វែងរកមធ្យោបាយអភិវឌ្ឍន៍ការអប់រំឱ្យកាន់តែល្អ
រដ្ឋមន្ត្រីអប់រំ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងដោយទទួលយកការវាយតម្លៃ PISA និងពិចារណាវិភាគរកផ្លូវចេញបន្ថែមទៀតនៃប្រព័ន្ធអប់រំកម្ពុជា។ លោកបានពន្យល់ថា PISA ជាស្តង់ដារនៃវាយតម្លៃការសិក្សារបស់សិស្សនៅប្រទេសអភិវឌ្ឍន៍ ដែលជាការវាយតម្លៃកម្រិតខ្ពស់បើធៀបនឹងស្តង់ដារក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា។

ថ្លែងក្នុងពិធីបិទសន្និបាតអប់រំឆ្នាំ២០២៥ នៅវិទ្យាបច្ចេកវិទ្យាកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន មានប្រសាសន៍ដោយថាក្រសួងនឹងធ្វើការកែលម្អគុណភាពអប់រំបន្ថែមទៀតទាក់ទងនិងវិធីសាស្ត្របង្រៀនអប់រំសិស្ស ចំណេះដឹងនិងការបង្រៀនរបស់គ្រូ ការគ្រប់គ្រងរបស់នាយកសាលា ការចូលរួមរបស់គ្រួសារសិស្ស និងធនធានសម្រាប់គាំទ្រដល់វិស័យអប់រំ។
ក្នុងរបាយការណ៍កម្មវិធីសម្រាប់ការវាយតម្លៃសិស្សអន្តរជាតិ PISA ឆ្នាំ២០២២ បានវាយតម្លៃសិស្សកម្ពុជាស្ថិតក្នុងលំដាប់ក្រោមគេបង្អស់នៃការវាយតម្លៃក្នុងចំណោមប្រទេសទាំង៨១ដែលចូលរួមការវាយតម្លៃ។

លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន មានប្រសាសន៍ថាលទ្ធផលនេះគឺជាការប្រៀបធៀបរវាងសិស្សកម្ពុជាជាមួយសិស្សនៅក្នុងប្រទេសអភិវឌ្ឍន៍ដែលជាការវាយតម្លៃកម្រិតខ្ពស់។
លោកថា៖ «វា(PISA)ជាការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សអាយុ១៥ឆ្នាំហើយរៀបចំឡើងដោយប្រទេសអភិវឌ្ឍន៍ OECD ប្រទេសនៅអឺរ៉ុប អាមេរិក អាមេរិកឡាទីនក៏មានដែរ ប្រទេសដែលមានការអភិវឌ្ឍន៍កម្រិតខ្ពស់។ ប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍន៍ទេ អ៊ីចឹង! យើងមានសង្គ្រាម៣០ឆ្នាំ យើងឆ្លងកាត់របបខ្មែរក្រហម គ្រូ៨០%ស្លាប់ យើងកសាងឡើងវិញ។ ប៉ុន្តែហេតុអីបានជាយើងចូលក្នុងការវាយតម្លៃនេះ? សូមឱ្យយើងយល់គឺយើងប្រៀបធៀបជាមួយប្រទេសអភិវឌ្ឍន៍ទាំងអស់។ សូម្បីតែអ្នកតិទៀនបែបនេះបែបនោះហ្នឹងសូម្បីតែឱ្យគាត់ទៅធ្វើ PISA (Test) ក៏ធ្វើមិនកើតដែរខ្ញុំហ៊ានថាអ៊ីចឹង»។

កម្មវិធីសម្រាប់ការវាយតម្លៃសិស្សអន្តរជាតិ (PISA) គឺជាការធ្វើតេស្តកម្រិតពិភពលោកសម្រាប់សិស្សអាយុ១៥ឆ្នាំ ដើម្បីវាស់ស្ទង់សមត្ថភាពលើមុខវិជ្ជា វិទ្យាសាស្ត្រ ការអាន និងគណិតវិទ្យា។ វាផ្តោតលើការយកចំណេះដឹងទៅដោះស្រាយបញ្ហាក្នុងជីវិតជាក់ស្ដែងជាជាងការទន្ទេញមេរៀន។រដ្ឋាភិបាលប្រទេសដែលចូលរួមនេះបានប្រើប្រាស់លទ្ធផលនេះដើម្បីកែលម្អគោលនយោបាយអប់រំរបស់ខ្លួន ហើយការចូលរួមរបស់កម្ពុជាក្នុង PISA គឺជាសញ្ញាវិជ្ជមានដែលបង្ហាញថា យើងហ៊ានប្រឈមមុខនឹងការពិតនៃកម្រិតអប់រំរបស់កម្ពុជា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


