ព័ត៌មានអន្ដរជាតិ
WHO ចង់ប្រមូលទិន្នន័យបន្ថែមនៃករណីកំណកឈាមរបស់វ៉ាក់សាំង AstraZeneca ក្រៅពីអឺរ៉ុប
ទីប្រឹក្សាវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍ បានស្នើសុំការទទួលបានទិន្នន័យបន្ថែមអំពីករណីកំណកឈាមចំពោះអ្នកដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន AstraZeneca នៅខាងក្រៅអឺរ៉ុប ។

ក្រុមអ្នកជំនាញ SAGE របស់ WHO បានធ្វើបច្ចុប្បន្នភាពការណែនាំរបស់ពួកគេស្តីពីការប្រើប្រាស់វ៉ាក់សាំង AstraZeneca ពាក់ព័ន្ធនឹងការប្រុងប្រយ័ត្នចំពោះទិន្នន័យស្តីពីករណីកំណកឈាមពីអឺរ៉ុប ។
ទន្ទឹមនោះក្រុមអ្នកជំនាញ SAGE បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អង្គការសុខភាពពិភពលោក នៅតែបន្តគាំទ្រដល់ការសន្និដ្ឋានថា អត្ថប្រយោជន៍នៃវ៉ាក់សាំង AstraZeneca មានច្រើនជាងហានិភ័យ” ។

កាលពីថ្ងៃទី ៧ ខែមេសា SAGE បាននិយាយថា ទំនាក់ទំនងរវាងករណីកំណកឈាម និងការចាក់វ៉ាក់សាំង AstraZeneca គឺអាចជឿទុកចិត្តបាន ប៉ុន្តែការកើតឡើងនេះគឺជារឿងកម្រមានណាស់ ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន AFP បានឲ្យដឹងថា គិតមកដល់ពេលនេះ វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន AstraZeneca កំពុងត្រូវបានដាក់ចែកចាយប្រើប្រាស់នៅប្រទេស និងដែនដីចំនួន ១៥៧ ហើយ ។

SAGE បាននិយាយថា ករណីកំណកឈាមភាគច្រើនត្រូវបានគេរាយការណ៍នៅក្នុងប្រទេសអង់គ្លេស និងសហភាពអ៊ឺរ៉ុប ខណៈករណីបែបនេះមានតិចតួចណាស់ដែលត្រូវបានកត់សម្គាល់នៅក្នុងប្រទេសដទៃទៀត ។
បន្ថែមពីនេះ គេមិនដឹងថា តើមានហានិភ័យនៃករណីកំណកឈាមកើតឡើងពីការចាក់វ៉ាក់សាំង AstraZeneca ដូសទី ២ យ៉ាងណានោះទេ ខណៈពេលដែលពួកគេបានណែនាំដល់អ្នកដែលទទួលរងនូវការកកឈាម បន្ទាប់ពីចាក់ដូសដំបូង មិនគួរចាក់ដូសទី ២ ឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ WHO ទទូចដល់ប្រទេសនៅអាហ្វ្រិក កុំទាន់បំផ្លាញវ៉ាក់សាំងកូវីដផុតកំណត់ ទុកអាចប្រើបាន
ចុចអាន ៖ មេ WHO ចែករំលែកវិធី ៥ យ៉ាងដល់ប្រជាជនទូទាំងពិភពលោកអនុវត្ត អំឡុងជំងឺកូវីដ ១៩
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


