ព័ត៌មានជាតិ
សិស្សសាលារដ្ឋចំនួន២ទទួលបានមេដាយអ្នកវិទ្យាសាស្ត្រវ័យក្មេងពីប្រទេសម៉ាឡេស៊ី
សិស្សនៃសាលាជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យព្រែកលៀប បានឈ្នះពានរង្វាន់ និងមេដាយជាច្រើន ក្នុងកម្មវិធីប្រកួតប្រជែង “វេទិកាស្វែងរកអ្នកវិទ្យាសាស្ត្រវ័យក្មេងថ្នាក់តំបន់លើកទី១៤” (14th SSYS) នៅប្រទេសម៉ាឡេស៊ី។

តាមការឱ្យដឹងពីក្រសួងអប់រំ យុវជន និងកីឡា ក្រុមសិស្សសាលាជំនាន់ថ្មីវិទ្យាល័យព្រែកលៀបទទួលបានមេដាយចំនួន៣ (សឹរិទ្ធ២ និងប្រាក់១) លើគម្រោងស្រាវជ្រាវ រ៉ុប៉ូតវែឆ្លាតប្រើថាមពលព្រះអាទិត្យសម្រាប់ដាំដុះ និងស្រោចស្រពដំណាំ ខណៈក្រុមសិស្សសាលាជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិទទួលបានមេដាយមាសលើគម្រោងស្រាវជ្រាវ មាសបៃតង៖ ការវាយតម្លៃឥទ្ធិពលជីកំប៉ុស្តលើប្រភេទដីផ្សេងៗគ្នា។

ក្រុមសិស្សនៃសាលារដ្ឋកម្ពុជាទាំងនេះបានចេញដំណើរទៅប្រកួតកាលពីថ្ងៃទី១២ ខែកុម្ភៈកន្លងទៅលើប្រធានបទ “Greenovate: Youth Turning Vision into Action for a Sustainable Future” ដែលរៀបចំដោយមជ្ឈមណ្ឌល SEAMEO RECSAM ដោយមានការចូលរួមប្រកួតប្រជែងពីសិស្សានុសិស្សសរុបចំនួន ៤៧៥រូប មកពីសាលាចំនួន ៧២ ក្នុងចំណោម ៨ប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍។ មុននឹងឈានជើងដល់វគ្គផ្ដាច់ព្រ័ត្រនេះបេក្ខជនទាំងអស់ត្រូវឆ្លងកាត់ការសម្រាំងយ៉ាងស្វិតស្វាញតាំងពីខែមិថុនា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


