ព័ត៌មានជាតិ
ទប់ស្កាត់Online Scams! អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាឱ្យពិនិត្យ២៤ម៉ោងលេី២៤ម៉ោងចំពោះជនបរទេសឆ្លងកាត់ចូលខេត្ត
ក្នុងកិច្ចប្រជុំដឹកនាំសមត្ថកិច្ចចម្រុៈលើការត្រួតពិនិត្យជនបរទេស នៅថ្ងៃទី២៣ ខែកុម្ភៈ នេះ អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បានដាក់ចេញផែនការត្រួតពិនិត្យលើជនបរទេសឆ្លងកាត់ខេត្តបន្ទាយមានជ័យ គ្រប់គោលដៅ២៤ម៉ោងលើ២៤ម៉ោង ដេីម្បីទប់ស្កាត់បទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។

កិច្ចប្រជុំនេះ កើតឡើងបន្ទាប់ពី កាលពីថ្ងៃទី២២ ខែកុម្ភៈ លោក អ៊ំ រាត្រី បានចុះពិនិត្យ និងរៀបចំ ទីតាំងត្រួតពិនិត្យជនបរទេសឆ្លងកាត់ចូលមកខេត្តបន្ទាយមានជ័យ ព្រំប្រទល់ខេត្តបាត់ដំបង និងព្រំប្រទល់ខេត្តសៀមរាប ដេីម្បីទប់ស្កាត់បទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

បទបញ្ជានេះសំដៅលើជនបរទេសដែលឆ្លងកាត់ ចេញចូលមកខេត្តបន្ទាយមានជ័យ ដោយលោក អ៊ំ រាត្រី តម្រូវឱ្យសមត្ថកិច្ចជំនាញត្រូវពិនិត្យឯកសារពាក់ព័ន្ធរបស់ជនបរទេសទាំងអស់នោះ។ ក្នុងករណីជនបរទេសដែលចូលមកបម្រេីការនៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវសួរព័ត៌មានពាក់ព័ន្ធនឹងទីកន្លែងដែលត្រូវបំពេញការងារ ការបញ្ជាក់ ឬការធានាពីម្ចាស់ក្រុមហ៊ុន ឬសហគ្រាស។

សម្តេច ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ២០២៥ បានចេញបទបញ្ជា ស្តីពី យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ភ្ជាប់ជាមួយការព្រមានថាបើស្ថាប័នពាក់ព័ន្ធមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ក្នុងរូបភាពណាមួយ នឹងត្រូវក្លាយជាកម្មវត្ថុនៃផ្លាស់ប្តូរ ឬបញ្ចប់មុខតំណែង។
ក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត ដាក់ចេញបទបញ្ជាបង្ក្រាបប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញទូទាំងប្រទេស រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្ថែមនៅទីតាំងត្រួតពិនិត្យគ្រប់ច្រកល្ហក ត្រួតពិនិត្យជនបរទេសឆ្លងកាត់ចូលមកខេត្តបន្ទាយមានជ័យ។
ចូលមកដល់ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា និងសមត្ថកិច្ចជំនាញ បានបង្កើនល្បឿនបន្ថែមទៀត ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានបើកប្រតិបត្តិការជាបន្តបន្ទាប់ និងឃាត់ខ្លួនមេក្លោងបញ្ជូនទៅអនុវត្តច្បាប់នៅប្រទេសកំណើត និងកាត់ទោសតាមច្បាប់កម្ពុជាជាដើម។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានគូសបន្ទាត់ក្រហមនៃប្រតិបត្តិការបោសសម្អាតខ្នាតធំ(XXL) ផ្ដាច់ដង្ហើមចុងក្រោយបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺត្រឹមកំឡុងខែមេសា ឆ្នាំ២០២៦ ដោយត្រូវបោសសម្អាតទីតាំងប្រព្រឹត្តបទល្មើសឆបោកអនឡាញ ឱ្យអស់ពីលទ្ធភាព និងឱ្យស្អាត៕





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


