ព័ត៌មានជាតិ
ពូជជ្រូកដូនតាទួតប្រភពពីអង់គ្លេស មួយឆ្នាំកើតកូនបាន ២៥ ទៅ ៣៥ ក្បាល
ពីមុននៅក្នុងប្រទេសកម្ពុជា មិនទាន់មានពូជជ្រូកដូនតាទួតនោះទេ។ កាលពីឆ្នាំ ២០០៨ ក្រុមហ៊ុនម៉ុង ឫទ្ធី បាននាំយកពូជជ្រូកដូនតាទួត (ពូជសុទ្ធ) ពីប្រទេសអង់គ្លេសដើម្បីផលិតជាជ្រូកមេបាបង្កើតកូនសម្រាប់យកសាច់។
លោក លី ឡាវីល នាយកចាត់ការទូទៅផ្នែកចិញ្ចឹមសត្វរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី បានគូសបញ្ជាក់ថា ពូជជ្រូកដូនតាទួតមានលទ្ធភាពកើតកូនបានច្រើនចន្លោះពី ២៥ ទៅ ៣៥ ក្បាលក្នុងមួយឆ្នាំ បើធៀបមេពូជធម្មតាកើតបានត្រឹម ៧ ទៅ ១៨ ក្បាលប៉ុណ្ណោះ។

«មេជ្រូកធម្មតាអាចបង្កើតកូនបានត្រឹមតែ ៧ ទៅ ១៨ ក្បាលក្នុងមួយឆ្នាំ ប៉ុន្តែជាមួយនឹងពូជថ្មី និងការគ្រប់គ្រងត្រឹមត្រូវ មេជ្រូកមួយក្បាលអាចបង្កើតកូនបានពី ២៥ ទៅ ៣៥ ក្បាលក្នុងមួយឆ្នាំ»។
ការនាំចូលពូជដូនតាទួត គឺដើម្បីគ្រប់គ្រងការបង្កាត់ពូជមិនឱ្យមានការជាន់ឈាម។ ការជាន់ឈាម (បង្កាត់ក្នុងរង្វង់សាច់ញាតិជិតស្និទ្ធ) នឹងធ្វើឱ្យកូនជ្រូកដែលកើតមកមិនរីកធំធាត់ ក្រិន ឈឺច្រើន ឬមានពិការភាពផ្សេងៗ។ លោក លី ឡាវីល អះអាង។
ការមានពូជល្អជួយឱ្យថ្លៃដើមផលិតកម្មទាប បង្កើតកូនបានច្រើន ធន់ជំងឺ ដែលអាចឱ្យកសិករខ្មែរប្រកួតប្រជែងជាមួយប្រទេសជិតខាងដូចជា ថៃ និងវៀតណាមបាន។
បើតាមលោក លី ឡាវីល ក្រុមហ៊ុនមានគោលដៅផលិតកូនជ្រូកឱ្យបាន ២,០០០ ក្បាល ក្នុងរយៈពេល ២៤ ម៉ោង ដើម្បីផ្គត់ផ្គង់តម្រូវការ។ បច្ចុប្បន្នមានមេពូជដូនតាទួតចំនួន ៦០០ ក្បាល និងមេពូជផ្សេងទៀតជាង ៣ ម៉ឺនក្បាល។

នៅក្នុងវិស័យឧស្សាហកម្មជ្រូក មានពូជសំខាន់ៗចំនួន ៣ ដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក ភាគច្រើនមកពីអឺរ៉ុប ដូចជា ដាណឺម៉ាក អង់គ្លេស បារាំង និងអេស្ប៉ាញ។
ពូជឌូរ៉ុក (Duroc) ជាខ្សែស្រឡាយដែលផ្ដល់សាច់ច្រើន សាច់ដុំល្អ និងមានរសជាតិឆ្ងាញ់។ ពូជយ៉កសៀ (Yorkshire) មានលក្ខណៈពិសេសត្រង់ផ្ដល់កូនបានច្រើន និងមានសុខភាពរឹងមាំ និងពូជឡង់ដ្រេស (Landrace) មានដងខ្លួនវែង និងធន់អាចផ្ដល់កូនបានច្រើនដង។
ពាក់ព័ន្ធការបង្កាត់ពូជជ្រូក អ្នកបច្ចេកទេសនៅក្រុមហ៊ុន ម៉ុង ឫទ្ធី បានអះអាងថា «ប្រសិនបើយើងយកជ្រូកសាច់ទៅធ្វើពូជបន្ត វានឹងផ្ដល់កូនមិនបានច្រើន សុខភាពខ្សោយ និងអត្រាងាប់ខ្ពស់។ ការនាំចូលពូជជ្រូកដូនតាទួតពីប្រទេសអង់គ្លេស គឺដើម្បីធានាបាននូវខ្សែស្រឡាយពូជសុទ្ធសម្រាប់ផលិតកម្មក្នុងស្រុក។ យ៉ាងណាមិញ ការផលិតជ្រូកដូនតាទួត ចាំបាច់ត្រូវប្រើទុនវិនិយោគធំ និងចំណាយពេលយូរ»។ លោក លី ឡាវីល បញ្ជាក់។
«ការចិញ្ចឹមជ្រូកមេបា (Parent Stock) ដើម្បីបានកូនលក់ប្រើពេលត្រឹមតែប្រហែល ៦ ខែ ប៉ុណ្ណោះ។ ប៉ុន្តែការអភិវឌ្ឍន៍ពូជជ្រូកដូនតាទួត រហូតក្លាយជាសត្វសម្រាប់យកសាច់ ត្រូវប្រើពេលរាប់ឆ្នាំ ទើបអាចសម្រេចបាន ខណៈដែលបច្ចុប្បន្នមានតែក្រុមហ៊ុនម៉ុង ឫទ្ធី ដែលមានលទ្ធភាពផលិតពូជដូនតាទួតដើម្បីចែកចាយជូនកសិករទូទាំងប្រទេស»។ លោក លី ឡាវីល បន្ថែម។
លោក លី ឡាវីល បានបន្តថា ការបង្កាត់ពូជដូនតាទួតក្រុមហ៊ុនមិនមែនចិញ្ចឹមដើម្បីលក់តែម្នាក់ឯងនោះទេ ប៉ុន្តែក៏ផ្គត់ផ្គង់ពូជជ្រូកសុទ្ធ និងកូនជ្រូកដល់កសិករនៅទូទាំងប្រទេសកម្ពុជា ដើម្បីជួយឱ្យកសិករមានពូជល្អសម្រាប់ចិញ្ចឹម។
ក្រៅពីលក់ពូជជ្រូកនៅក្នុងកសិដ្ឋាន ក្រុមហ៊ុន ម៉ុង ឫទ្ធី មានខ្សែសង្វាក់ផលិតកម្មពេញលេញ មានផលិតជាសាច់ជ្រូកស្រស់ និងសាច់កែច្នៃមានប្រហិត ប៉ាតេ និងសាច់ប្រឡាក់ផ្សេងៗ។

ពាក់ព័ន្ធប្រវត្តិនៃការនាំជ្រូកដូនតាទួតមកប្រទេសកម្ពុជា អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបបានរៀបរាប់រំលឹកថា ក្នុងឆ្នាំ ២០០៨ លោកបានទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិកដើម្បីសិក្សាពីការចិញ្ចឹមជ្រូក និងក្រោយមកក៏បានសម្រេចចិត្តនាំចូលពូជពីចក្រភពអង់គ្លេស និងដាណឺម៉ាកមកប្រទេសកម្ពុជា។
លោកថា ពូជដែលនាំចូលមកនោះគឺជាពូជ “ដូនតាទួត” ដែលមានតម្លៃខ្ពស់ រហូតដល់ត្រូវជួលយន្តហោះដឹកជញ្ជូនក្នុងតម្លៃរាប់លានដុល្លារ។
លោកលើកឡើងពីដំណើរការនៃការនាំចូលក៏ប្រឈមភាពស្មុគស្មាញ ដែលការដឹកជញ្ជូនពូជជ្រូកតាមយន្តហោះចំនួន ៣ ជើង បានចំណាយថវិកាអស់ប្រមាណ ៣ លានដុល្លារ។ ការដឹកជញ្ជូនក៏ជួបការលំបាកខ្លាំង ជាពិសេសការត្រួតពិនិត្យនៅប្រទេសថៃចំពោះជើងយន្តហោះដែលស្ទើរតែធ្វើឲ្យខូចខាតដល់ដំណើរការទាំងមូល។
បើតាមសេដ្ឋីកសិកម្មរូបនេះ ការនាំចូលពូជជ្រូកពីចក្រភពអង់គ្លេស គឺដើម្បីផ្ដល់ជូនប្រជាជនកម្ពុជានូវសាច់ជ្រូកដែលមានរសជាតិឆ្ងាញ់ និងមានប្រូតេអ៊ីនជំនួយដល់សុខភាព។
លោកថា បើធៀបនឹងជ្រូកដែលទិញពីប្រទេសជិតខាងដូចជាថៃ ឬវៀតណាមដែលមានតម្លៃត្រឹម ៣២០ ដុល្លារ ពូជជ្រូកពីអង់គ្លេសនេះមានតម្លៃថ្លៃជាងឆ្ងាយណាស់ ដោយមេជ្រូកមួយក្បាលមានតម្លៃចន្លោះពី ៣ ០០០ ទៅ ៦ ០០០ ដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


