Connect with us

ព័ត៌មានអន្ដរជាតិ

ដឹង​ថ្ងៃ​ដែល​លោកថាក់ស៊ីន នឹងត្រូវដោះលែងហើយ!

បានផុស

នៅ

អគ្គនាយកដ្ឋានពន្ធនាគារថៃបានបញ្ជាក់​តាម​រយៈ​សារព័ត៌មាន The Nation នា​ថ្ងៃទី​២៦​ខែ​កុម្ភៈ​នេះ​ថា អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ នឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានការដោះលែង​ឲ្យ​នៅក្រៅឃុំដោយមានលក្ខខណ្ឌ នៅថ្ងៃទី១១​ខែឧសភា​ឆ្នាំ២០២៦ បន្ទាប់ពីបានអនុវត្តទោសអស់រយៈពេល២ភាគ៣ នៃការ​ជាប់ពន្ធនាគាររយៈពេលមួយឆ្នាំរបស់លោក។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍ នាយកដ្ឋានបានបំភ្លឺថា រយៈពេលនៃការជាប់ពន្ធនាគាររបស់លោកថាក់ស៊ីន ដែលតុលាការកំពូលបានកំណត់ចាប់ពីថ្ងៃទី៩ខែកញ្ញា​ឆ្នាំ២០២៥ ដល់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៦ គឺស្របតាមលក្ខខណ្ឌច្បាប់ និងសេចក្តីណែនាំរបស់ក្រសួងយុត្តិធម៌។

យោងតាមការគណនារបស់នាយកដ្ឋាន រយៈពេល២ភាគ៣​នៃទោសសរុបគឺស្មើនឹង២៤៤ថ្ងៃ ដែលនឹងត្រូវគ្រប់កំណត់នៅថ្ងៃទី១០ខែឧសភា។ ការអនុម័តលើការដោះលែងនេះត្រូវបានពិនិត្យ និងយល់ព្រមដោយគណៈកម្មាធិការទទួលបន្ទុកស្របតាមច្បាប់ស្តីពីពន្ធនាគារ។ ជាលទ្ធផល លោកថាក់ស៊ីន នឹងត្រូវដោះលែងចេញពីពន្ធនាគារកណ្តាល Klong Prem នៅថ្ងៃទី១១ឧសភាខាងមុខនេះ។

សូម​ជម្រាប​ថា មូលហេតុចម្បងដែលនាំ​ឲ្យ​លោក​ថាក់ស៊ីន ត្រូវជាប់ពន្ធនាគារ គឺដោយសារការរំលោភអំណាច និងអំពើពុករលួយក្នុងអំឡុងពេលកាន់តំណែង។ បន្ទាប់ពីតុលាការកំពូលបានសម្រេចកាលពីថ្ងៃទី៩ខែកញ្ញា​ឆ្នាំ២០២៥ ថាការស្នាក់នៅមន្ទីរពេទ្យ​អំឡុង​ពេល​ជាប់​ពន្ធនាគារ​កាល​ពី​មុន (ឆ្នាំ​២០២៣ដល់​ឆ្នាំ​២០២៤) ​របស់​លោក​គឺខុសច្បាប់ លោកត្រូវត្រឡប់មកអនុវត្តទោស​រយៈពេលមួយឆ្នាំពេញឡើងវិញ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម