ព័ត៌មានជាតិ
សប្បុរសជនជាច្រើនចូលរួមឧបត្ថម្ភជាថវិកា និងសម្ភារៈជូនក្រុមគ្រូពេទ្យ TYDA ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ កាន់តែមានចំនួនកើនឡើង មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជៈ អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច តេជោ (TYDA) បានថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តាមរយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។

ការចូលរួមនេះ គឺជាទឹកចិត្តនិងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនស្របពេលដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ មានសព្វដោយបានចូលរួមឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមTYDA ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដើម្បីជាតិនិងប្រជាជន។

សូមបញ្ជាក់ថា ថវិកា ភេសជ្ជៈ អាហារ និងសម្ភារៈសប្បុរសជនឧបត្ថម្ភជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)រួមមាន ÷

លោក ឈឹម គន្ធា អគ្គនាយកក្រុមហ៊ុនសិប្បកម្មភូមិជ្រៃកម្ពុជា ខេត្តសៀមរាប និងជាប្រធានក្រុមប្រឹក្សាមន្ទីរសម្រាកព្យាបាល អេឡេហ្គឺន ក្រុងប៉ោយប៉ែត ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ។
អនុសេនីយ៍ឯក ឡុង សុន្ទរៈ ឧបត្ថម្ភថវិកា២០០០ ដុល្លារ។
លោកឆេង ឆវ័ន្ត ម្ចាស់រមណីយដ្ឋាន Kampot River Residence ឧបត្ថម្ភថវិកា៩៩៩ ដុល្លារ។
លោក មឹង សុខ ឡើងប្រធានការិយាល័យនៃអគ្គនាយកដ្ឋានពន្ធដារឧបត្ថម្ភថវិកា២៥០ ដុល្លារ។
លោកសុខ ជីសាន និងគ្រួសារឧបត្ថម្ភថវិកា១០០ដុល្លារ។
មូលនិធិនិស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេច កិតិ្តព្រឹទ្ធបណ្ឌិតនៃសាធារណរដ្ឋប្រជាមានិត ចិនឧបត្ថម្ភថវិកា១ លាន២ សែនរៀល។
លោក លឹម សុខលី និងលោកស្រី ចាន់ ចរិយា អតីតនិស្សិតអមត ឧបត្ថម្ភថវិកា១ លានរៀល។
ចំការកូនខ្មែរ ឧបត្ថម្ភថវិកា៣លានរៀល ពងមាន់ចំនួន១០០០ គ្រាប់ អង្ករ៧៥គីឡូ ស្វាយចំនួន៥០គីឡូ ទឹកសុទ្ធចំនួន៥កេស។
Cafe Amazon Cheasim Samaky ឧបត្ថម្ភបាយសាច់ជ្រូកចំនួន២៣៥ អប់ និងកាហ្វេចំនួន៣៥០ កែវ។
ភោជនីយដ្ឋាន KYO Omasake ឧបត្ថម្ភអាហារសាច់ជ្រូកនិងសាច់មាន់ចំនួន២០០ ប្រអប់។
លោក សាញ សាម និងភរិយា ញឹក សុខឡេង ឧបត្ថម្ភភេសជ្ជៈបាកាសចំនួន១០កេស។
លោក ហៃ ច័ន្ទដារ៉ា និងភរិយាឧបត្ថម្ភទឹកសុទ្ធវីតាល់៥០០មល ចំនួន១០ កេះ ជែលលាងដៃចំណុះ ៥មីលីលីត្រចំនួន៥មល ចំនួន៥ដប ជេលលាងដៃចំណុះ ៥៥០មល ចំនួន១០ដប៕
ដោយ ៖ កោះកែវ









-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ