ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារឱ្យមន្ត្រីបន្តពង្រីកទីផ្សារការងារនៅក្រៅប្រទេស ដែលមានប្រាក់ឈ្នួលខ្ពស់ លក្ខខណ្ឌការងារល្អ និងពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានណែនាំឱ្យមន្ត្រីក្រោមឱវាទ និងភាគីពាក់ព័ន្ធ ត្រូវបន្តពង្រីកទីផ្សារការងារនៅក្រៅប្រទេស ដែលមានប្រាក់ឈ្នួលខ្ពស់ លក្ខខណ្ឌការងារល្អ និងមាននិងញក់ ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ការណែនាំរបស់លោក ហេង សួរ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងការងារក្នុងឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ រៀបចំឡើងនាថ្ងៃទី២៧ ខែកុម្ភៈ នេះ។

របាយការណ៍របស់ក្រសួងការងារបានឱ្យដឹងថាគិតត្រឹមដំណាច់ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ គឺមានប្រមាណជាង៤៣ម៉ឺននាក់ ដោយបានបញ្ជូនប្រាក់បញ្ជើមកក្នុងប្រទេសវិញប្រមាណ១ពាន់៨រយ៦០លានដុល្លារ។ ពលករកម្ពុជាដែលកំពុងស្នាក់នៅនិងបម្រើការនៅក្រៅប្រទេសនោះ រួមមាន៖ ប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី ហុងកុង អារ៉ាប់ប៊ីសាអូឌីត និងអ៊ីស្រាអែលជាដើម។
លោក ហេង សួរ ក៏បានណែនាំឱ្យបន្តពង្រឹងនិងពង្រីកការផ្តល់សេវាការងារ សេវាប្រឹក្សាយោបល់ និងមគ្គទេសក៍អាជីព ការផ្សព្វផ្សាយព័ត៌មានទី ផ្សារការងារ ការតម្រង់ទិសមុនចូលទីផ្សារការងារ និងការបន្តរៀបចំព្រឹត្តិការណ៍ការងារ រួមមាន ទីផ្សាការងារ ពិព័រណ៍ការងារ និងការផ្គូផ្គង និងសម្ភាសការងារ និងការពង្រឹងប្រសិទ្ធភាពនៃដំណើរការប្រព័ន្ធឆ្លើយតបបន្ទាន់ ១២៩៧ ដល់សាធារណៈ និងជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃ។
លោក ហេង សួរ ក៏ឱ្យបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ ការគាំពារជនទេសន្តរប្រវេសន៍ការងារខ្មែរទៅធ្វើការនៅក្រៅ ប្រទេស និងយន្តការសមាហរណកម្មជនទេសន្តរប្រវេសន៍ការងារខ្មែរប្រកបដោយប្រសិទ្ធភាពនិងចីរភាព។
រដ្ឋមន្ត្រីក្រសួងការងារ ក៏ណែនាំឱ្យបន្តរៀបចំ ផលិត និងផ្សព្វផ្សាយរបាយការណ៍អង្កេតនិងឯកសារសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងតម្រូវការទីផ្សារ ការងារ ជាពិសេសទស្សនវិស័យមុខរបរនិងការងារ ឱ្យបានទៀងទាត់ និងកាន់តែគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់ ព័ត៌មានទីផ្សារការងារឱ្យបានគ្រប់ជ្រុងជ្រោយ ដល់អ្នកស្វែងរកការងារ កម្មករនិយោជិត និយោជក អ្នកផ្តល់ការ បណ្តុះបណ្តាល និងសាធារណជន៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


