ព័ត៌មានជាតិ
ប្រមុខការទូត៖រដ្ឋាភិបាលខិតខំដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដើម្បីឱ្យជនភៀសសឹកឆាប់បានទៅរស់នៅក្នុងផ្ទះវិញ
ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានប្រាប់ពលរដ្ឋភៀសសឹកដែលស្នាក់នៅជម្រកបណ្ដោះអាសន្នថា រាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធីលើបញ្ហាព្រំដែនជាមួយភាគីថៃ ដើម្បីបើកផ្លូវឱ្យពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅរស់នៅក្នុងផ្ទះសម្បែងវិញបាន។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងពេលដែលលោក នាព្រឹកថ្ងៃទី៣ ខែមីនា ក្នុងពេលដែលនាំអគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី លោកស្រី ល្វីស មូស៊ីគីវ៉ាបូ ចុះមកសួរសុខទុក្ខជនភៀសសឹកខ្មែរជិត១៤០០នាក់ ដែលកំពុងស្នាក់នៅជម្រកបណ្ដោះអាសន្ន ក្នុងវត្តធម្មរង្សី (វត្តសំពៅលូន) ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងប្រាប់ជនភៀសសឹកដូច្នេះ៖« ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ យើងខិតខំធ្វើយ៉ាងម៉េចរកដំណោះស្រាយដោយសន្តិវិធី ដើម្បីឱ្យបងប្អូនបានឆាប់ត្រឡប់ទៅផ្ទះសម្បែង ឱ្យប្រកបអាជីវកម្ម និងរស់នៅតាមធម្មតាវិញ។»។
បើតាមការកត់ត្រារបស់រាជរដ្ឋាភិបាលកម្ពុជា គិតត្រឹមថ្ងៃទី២ ខែមីនា ពលរដ្ឋខ្មែរដែលជាជនភៀសសឹកចំនួន ៤៩ ៣៣១នាក់ទៀត នៅមិនទាន់អាចត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបានឡើយ។ ការមិនទាន់អាចត្រឡប់ទៅផ្ទះបានទេព្រោះតែផ្ទះពលរដ្ឋភៀសសឹកស្ថិតនៅក្នុងតំបន់ដែលយោធាថៃរាយបន្លាលួសដាក់ទូរកុងតឺន័រព័ទ្ធយក វាយកម្ទេច តំបន់ប្រឈមខ្លាំង។

ក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា-ថៃ ឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិល ត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។ ប៉ុន្តែជាង២ ខែក្រោយមក រាជរដ្ឋាភិបាលកម្ពុជា អះអាងថា ថៃបានបំពានកិច្ចព្រមព្រៀង ដែលបានឯកភាព ហើយបានហៅទង្វើរបស់ថៃថាជាទង្វើមិនស្មោះត្រង់។
គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា បានស្នើទៅកាន់ភាគីថៃ ឱ្យចាត់ក្រុមការងារជំនាញ មកបន្តការងារបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅតាមបន្ទាត់ព្រំដែនដែលបន្តក្ដៅ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមព្រំដែន។
ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អ.ស.ប នៅថ្ងៃទី២៤ ខែកុម្ភៈ នៅប្រទេសស្វីស ប្រមុខការទូតកម្ពុជា បានប្រាប់អន្តរជាតិថា កម្ពុជាអំពាវនាវឲ្យមានការគោរពឱ្យបានពេញលេញ និងការអនុវត្តដោយស្មោះត្រង់នូវរាល់កិច្ចព្រមព្រៀងដែលមានស្រាប់ ការដកកងកម្លាំងថៃចេញពីទឹកដីកម្ពុជា ដែលវត្តមានរបស់កងព្រោះកម្លាំងទាំងនោះនៅតែជាឧបសគ្គចម្បងដល់ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅកាន់ផ្ទះសម្បែងវិញដោយសុវត្ថិភាពនិងសេចក្ដីថ្លៃថ្នូរ និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី ស្របតាមគោលការណ៍មិនប្រើប្រាស់កម្លាំង ច្បាប់អន្តរជាតិ និង ច្បាប់មនុស្សធម៌អន្តរជាតិ។ មានតែការគោរពតាមគោលការណ៍ និងច្បាប់ខាងលើទេ ទើបប្រជាជាតិកម្ពុជា-ថៃ អាចរស់នៅជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព និងការគោរពគ្នាទៅវិញទៅមក៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


