សន្តិសុខសង្គម
សមត្ថកិច្ចរាជធានី ចុះពិនិត្យរដ្ឋបាលរកឃើញជនបរទេស ៩៩ នាក់ ស្នាក់នៅខុសច្បាប់ និងពាក់ព័ន្ធបទល្មើសអនឡាញ
កាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះរដ្ឋបាលពិនិត្យរកឃើញជនជាតិបរទេស ៩៩ នាក់ ស្នាក់នៅខុសច្បាប់ និងពាក់ព័ន្ធបទល្មើសអនឡាញ នៅចំណុច ០២ ទីតាំង ផ្សេងគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ការបង្ក្រាបនេះ ធ្វើឡើងតបតាមបទបញ្ជារបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ , លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមមានការសម្របសម្រួលនីតិវិធីច្បាប់ពីតំណាងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គណ:បញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ និងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងប្រមូលផ្តុំជនបរទេសសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ចំនួន ០២ ទីតាំង ផ្សេងៗ គ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្នុងរង្វង់ការចុះត្រួតពិនិត្យជាលទ្ធផល ៖ ទីតាំងទី ០១-នៅក្នុងខុនដូ Yellow Tower ជាន់ទី ០៥ បន្ទប់C ស្ថិតនៅផ្លូវទន្លេសាប ភូមិ ០១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រកឃើញបុគ្គលិកចំនួន ១៥ នាក់ (ស្រី ០៨ នាក់)។ ក្នុងនោះ មានជនបរទេសចំនួន ០៦ នាក់ ស្រី ០៤ នាក់ មាន ០១ សញ្ជាតិ (ឥណ្ឌូនេស៊ី) មានលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅត្រឹមត្រូវ រួមជាមួយសម្ភារៈ វត្ថុតាងសង្ស័យរួមមាន ទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន ១៦ គ្រឿង , ម៉ូនីទ័រ ១២ គ្រឿង , CPU ១៧ គ្រឿង។ យោងតាមការកោសល្យវិច័យសន្និដ្ឋានបានឲ្យដឹងថា ទីតាំងខាងលើជាភ្នាក់ងារបម្រើសេវាកម្មដាក់ប្រាក់ ដកប្រាក់ និងផ្ទៀងផ្ទាត់ព័ត៌មានជូនអតិថិជនដែលចូលលេងហ្គេមអនឡាញ ទិសដៅភាគច្រើនទៅកាន់ប្រទេសឥណ្ឌូនេស៊ី។

ចំណែកទីតាំងទី ០២ នៅចំណុចអគារស្នាក់នៅ គ្មានឈ្មោះ កម្ពស់ ០៨ ជាន់ មាន ៦៤ បន្ទប់។ ក្នុងនោះ រកឃើញជនបរទេសស្នាក់នៅជាលក្ខណៈប្រមូលផ្ដុំ សរុប ៩៣ នាក់ ស្រី ០៤ នាក់ មាន ០២ សញ្ជាតិ រួមមាន ៖ សញ្ជាតិប៉ាគីស្ថាន មាន ៩២ នាក់ (ស្រី ០៤ នាក់) , សញ្ជាតិឥណ្ឌា មាន ០១ នាក់ មានលិខិតឆ្លងដែនត្រឹមត្រូវ ៦២ នាក់ ស្រី ០២ នាក់ , លិខិតឆ្លងដែន(ផុតទិដ្ឋាការ) ២៦ នាក់ ស្រី ០១ នាក់ , គ្មានលិខិតឆ្លងដែន ០៥ នាក់ ស្រី ០១ នាក់។ បច្ចុប្បន្ន សមត្ថកិច្ច បានបញ្ជូនខ្លួនជនជាតិបរទេសទាំងអស់ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕
អត្ថបទ ៖ សុភា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


