ព័ត៌មានជាតិ
ចាប់ពីស្អែកទៅ យានយន្តធុនធំត្រូវបង្វែរចរាចរណ៍កាត់ស្ពានព្រែកសំរោងក្នុងស្រុកឆ្លូង ទៅតាមផ្លូវជាតិលេខ ៧៣ (ឆ្លូង-ប្រធាតុ) វិញ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្រចេះ បានចេញសេចក្តីជូនដំណឹងពីការបិទធ្វើចរាចរណ៍យានយន្តធុនធំគ្រប់ប្រភេទចាប់ពីទម្ងន់ ១៥ តោន នៅលើកំណាត់ផ្លូវខេត្តលេខ ៣៧១ (ឆ្លូង-រកាខ្នុរ) ចាប់ពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦ តទៅ ដើម្បីស្ថាបនាស្ពានព្រែកសំរោង ដោយរុះរើស្ពានដែកបេឡេត៍ រួចសាងសង់អំពីបេតុងសរសៃដែក។

តាមការឲ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ គម្រោងស្ថាបនាស្ពានព្រែកសំរោង អំពីបេតុងសរសៃដែកប្រវែង ១៨ ម៉ែត្រ ទទឹង ១០,៩ម៉ែត្រ នៅលើកំណាត់ផ្លូវខេត្តលេខ ៣៧១ ស្ថិតក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង នឹងចាប់ផ្តើមអនុវត្តការងាររុះរើស្ពានដែកបេឡេត៍ចាស់ ដើម្បីបើកដំណើរការអនុវត្តការដ្ឋានស្ពានបេតុងថ្មីនៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥។
ដោយស្ថានភាពផ្លូវវាងការដ្ឋាន ត្រូវធ្វើដំណើរតាមផ្លូវលំក្រាលដីល្បាយថ្មប្រវែង ៤ គីឡូម៉ែត្រ មានទទឹងតូច និងគ្រឹះមិនរឹងមាំ សម្រាប់ទ្រទម្ងន់រថយន្តប្រភេទដឹកទំនិញធុនធំ អាចបណ្តាលឱ្យកកស្ទះចរាចរ និងធ្វើឱ្យស្រុតខូចខាតតួផ្លូវពេលរថយន្តធុនធំឆ្លងកាត់។ ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងធានានូវការធ្វើចរាចរណ៍សម្រាប់រថយន្តប្រភេទទេសចរណ៍ ឬរថយន្តប្រភេទលក្ខណៈគ្រួសារ ព្រមទាំងរថយន្តដឹកទំនិញធុនតូច ធ្វើដំណើរបានដោយរលូន និងសុវត្ថិភាព មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ ណែនាំឲ្យយានយន្តធុនធំ ត្រូវបញ្ចៀសធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ ៣៧១ (ឆ្លូង-រកាខ្នុរ) ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដោយបិទចរាចរណ៍ទាំងស្រុងយានយន្តធុនធំគ្រប់ប្រភេទ មានទម្ងន់ផ្ទុកសរុបចាប់ពី ១៥ តោន និងត្រូវបង្វែរទិសដៅចរាចរណ៍តាមផ្លូវជាតិលេខ ៧៣ (ឆ្លូង-ប្រធាតុ) សម្រាប់ការដឹកទំនិញមកកាន់ខេត្តក្រចេះ។
ចំពោះរថយន្តធុនតូច ប្រភេទទេសចរណ៍ រថយន្តលក្ខណៈគ្រួសារ រថយន្តដឹកទំនិញធុនតូចចាប់ពី ១៥ តោនចុះ និងម៉ូតូ-កង់ អាចធ្វើចរាចរណ៍បានធម្មតាតាមរយៈផ្លូវវាងប្រវែង ០៤គីឡូម៉ែត្រ ដែលក្រុមការងារបានដាក់ទិសបង្ហាញទីតាំងធ្វើដំណើរ៕


អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


