ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះពិនិត្យកម្លាំងកងទ័ពសម្រាប់ត្រៀមអន្តរាគមន៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមភូមិន្ទ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចុះពិនិត្យកម្លាំងនៅអង្គភាពមួយចំនួន ដែលរួមមាន វិទ្យាស្ថានកងទ័ពជើងគោក បញ្ជាការដ្ឋានការពារកោះ-ឆ្នេរ បញ្ជាការដ្ឋានកងវិស្វកម្មអគ្គបញ្ជាការ សាលានាយទាហានសកម្ម និងកងពលតូចលេខ៧០ ដើម្បីត្រៀមអន្តរាគមន៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

នៅចំពោះមុខថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងអំពីសភាពការណ៍រាតត្បាតជំងឺកូវី-១៩ នៅលើសាកលលោក ក៏ដូចជាសភាពការណ៍ កូវីដ-១៩ នៅក្នុងតំបន់ និងនៅកម្ពុជា។
នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានក្រើនរំលឹកអំពីការបង្កើនការយកចិត្តទុកដាក់ដល់ការគ្រប់គ្រងកម្លាំងនៅតាមបណ្ដាអង្គភាពទាំងអស់ ដោយហាមការចេញចូលក្នុងបន្ទាយ ជំរុំស្នាក់នៅ ដែលនាំឱ្យប៉ះពាល់រាលដាលឆ្លងជំងឺកូវីដ-១៩ ដល់អង្គភាព។

ទន្ទឹមនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវបង្កើនការ យកចិត្តទុកដាក់ប្រុងប្រៀប ត្រៀមលក្ខណៈជាស្រេច ដើម្បីអន្តរាគមន៍នៅពេលណាមានបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ។
បន្ថែមលើនេះ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ក៏បានឱ្យថ្នាក់ដឹកនាំ មេបញ្ជាការ ត្រួតពិនិត្យឡើងវិញ អំពីការចាក់វ៉ាក់សាំងចំពោះកងទ័ព និងគ្រួសារកងទ័ពដែលមិនទាន់បានចាក់៕
អត្ថបទ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


