ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ប្រកាស តាមប្រមាញ់ Netanyahu លុះក្ស័យ បើសិននៅរស់
ស្របពេលមានពាក្យចចាមអារ៉ាមអំពីជោគវាសនាមិនប្រាកដរបស់លោក Benjamin Netanyahu ពេលនេះ អ៊ីរ៉ង់ប្រកាសថា បើនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះនៅរស់មែន ខ្លួននឹងតាមប្រមាញ់លុះក្ស័យ។

តាមការផ្សាយរបស់ India Today នៅថ្ងៃអាទិត្យទី១៥ខែមីនាឆ្នាំ២០២៦ ឆ្មាំបដិវត្តន៍ IRGC បានចេញសេចក្តីថ្លែងការណ៍ថា៖ «អ៊ីរ៉ង់នឹងតាមកំណត់គោលដៅវាយប្រហារលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ខណៈសង្គ្រាមជាមួយ អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកនៅតែបន្ត។ ប្រសិនបើឧក្រិដ្ឋជនសម្លាប់កុមាររូបនេះនៅមានជីវិត យើងនឹងបន្តតាមប្រមាញ់លុះក្ស័យ និងសម្លាប់គេដោយកម្លាំងពេញទំហឹង»។
សេចក្តីប្រកាសនេះ កើតឡើងចំពេលលោក Netanyahu អវត្តមានពីកិច្ចប្រជុំទ័ព គួរឲ្យសង្ស័យ ចំពេលផ្ទុះពាក្យចចាមអារ៉ាមថា លោកបាត់បង់ជីវិត។

តាមរយៈវីដេអូផ្សាយលើកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីស្រាអែល គេឃើញថា ក្នុងកិច្ចប្រជុំទ័ព គឺមិនមានវត្តមានលោក Netanyahu ទេ ពោលគឺមានតែរដ្ឋមន្ត្រីការពារជាតិ Israel Katz និងមន្ត្រីជាន់ខ្ពស់ជាមួយមេទ័ពផ្សេងទៀតប៉ុណ្ណោះ។
អ្វីដែលគេសង្ស័យគឺថា ចាប់តាំងពីសង្គ្រាមជាមួយអ៊ីរ៉ង់ ផ្ទុះឡើង លោក Netanyahu មិនដែលអវត្តមានទេ សម្រាប់កិច្ចប្រជុំសំខាន់បែបនេះ ដូច្នេះនេះជាលើកទី១ហើយដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាត់មុខពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខ។

ប្រភពជាច្រើនបានលើកឡើងដូចៗគ្នា អំពីមរណភាពរបស់លោក Netanyahu ជាពិសេសមុននេះ ក៏មានការបញ្ចេញវីដេអូសង្ស័យជា Ai ដែលបង្ហាញពីបុរសខ្លាំងអ៊ីស្រាអែល មានរូបរាងខុសលក្ខណៈផងដែរ។
យ៉ាងណា រហូតមកដល់ម៉ោងនេះ នៅមិនទាន់មានព័ស្តុតាងរឹងមាំណាមួយដែលបញ្ជាក់ថា លោក Netanyahu បាត់បង់ជីវិតនោះទេ។ ផ្ទុយទៅវិញ វាហាក់ដូចជាយុទ្ធសាស្ត្ររក្សាសុវត្ថិភាពយ៉ាងតឹងរ៉ឹងបំផុតរបស់អ៊ីស្រាអែល ចំពេលសង្គ្រាមកំពុងឈានដល់ដំណាក់កាលគ្រោះថ្នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


