ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ចាប់ខ្លួនមនុស្ស២០នាក់ ដែលយកការណ៍ឲ្យ អ៊ីស្រាអែល
ប្រទេសអ៊ីរ៉ង់ បានចាប់ខ្លួនមនុស្សចំនួន២០នាក់ក្នុងទីក្រុង Urmia ក្រោមការចោទប្រកាន់ពីបទចារកម្ម ដោយផ្ញើទីតាំងយោធា ប៉ូលិស និងសន្តិសុខ ទៅឲ្យប្រទេសអ៊ីស្រាអែល។

ភ្នាក់ងារសារព័ត៌មាន Tasnim មានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានឲ្យដឹងនៅថ្ងៃអាទិត្យទី១៥ខែមីនាឆ្នាំ២០២៦ថា បណ្តាញជនស៊ីឈ្នួលមួយចំនួន ដែលមានទំនាក់ទំនងជាមួយភ្នាក់ងាររបស់អ៊ីស្រាអែល ត្រូវបានបង្ក្រាបហើយបុគ្គលទាំង២០នាក់នោះ ត្រូវបានឃាត់ខ្លួនតាមដីកាតុលាការ។
យោងតាមច្បាប់ព្រហ្មទណ្ឌនិងច្បាប់សន្តិសុខជាតិរបស់អ៊ីរ៉ង់ ការយកការណ៍ឬធ្វើចារកម្មឲ្យប្រទេសអ៊ីស្រាអែល ដែលអ៊ីរ៉ង់ហៅថា របប «Zionist» គឺត្រូវបានចាត់ទុកថាជា បទល្មើសធ្ងន់ធ្ងរបំផុត ឈានដល់ប្រហារជីវិត។

នេះគឺជាទោសទូទៅបំផុតសម្រាប់បុគ្គលដែលត្រូវបានរកឃើញថាបានផ្ដល់ព័ត៌មានសម្ងាត់ទៅឲ្យអ៊ីស្រាអែល។
តុលាការបដិវត្តន៍អ៊ីរ៉ង់ ច្រើនតែចោទប្រកាន់ក្រោមបទល្មើសពីរគឺ៖
🛑Mofsed-e-filarz (បង្កអន្តរាយដល់ផែនដី)៖ នេះជាបទល្មើសសាសនានិងរដ្ឋដ៏ធ្ងន់ធ្ងរ ដែលត្រូវកាត់ទោសប្រហារជីវិតដោយការព្យួរក។
🛑Muharebeh (សត្រូវរបស់ព្រះ)៖ ការប្រើប្រាស់មធ្យោបាយណាមួយដើម្បីបង្កអសន្តិសុខដល់រដ្ឋ និងសាសនា។
យ៉ាងណា ក្នុងករណីខ្លះ ប្រសិនបើព័ត៌មានដែលផ្ដល់ឲ្យមិនមែនជាព័ត៌មានយោធាកម្រិតកំពូល ឬបុគ្គលនោះផ្ដល់កិច្ចសហការខ្លះដល់អាជ្ញាធរ ទោសអាចនឹងត្រូវកាត់បន្ថយមកត្រឹមជាប់ពន្ធនាគារពី ៥ទៅ ១០ ឆ្នាំ ឬ ជាប់ពន្ធនាគារអស់មួយជីវិត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


