កីឡា
ល្ងាចនេះ តើ ព្រះខ័នរាជស្វាយរៀង អាចវាយបក គិរីវង់សុខសែនជ័យ ដើម្បីឡើងវគ្គ ៤ ក្រុមពានសម្តេចតេជោ បានទេ?
នៅថ្ងៃ ពុធ ទី ១៨ ខែ មីនា ឆ្នាំ ២០២៦ នេះ មាន ២ គូទៀត ត្រូវជួបគ្នាជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ថ្នាក់ជាតិ រដូវកាល ២០២៥-២០២៦ ដើម្បីសម្រេចរកក្រុមខ្លាំង ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

គូទី ១ ក្រុម ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលស្វាគមន៍ក្រុមភ្ញៀវ គិរីវង្សសុខសែនជ័យ វេលាម៉ោង ៦ ល្ងាច។ ចំណែកមួយគូទៀត ក្រុម ភ្នំពេញក្រោន ត្រូវបើកទ្វាកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុម អាយអេសអាយដង្កោរសែនជ័យ វេលាម៉ោង ៦ ល្ងាចដូចគ្នា។

លទ្ធផលកាលពីជើងទី ១ កន្លងទៅ ហាក់មានការភ្ញាក់ផ្អើលជាខ្លាំង ដោយក្រុម ព្រះខ័នរាជស្វាយរៀង បានចាញ់ក្រុម គិរីវង្សសុខសែនជ័យ នៅទឹកដីខេត្តតាកែវក្នុងលទ្ធផល ១-២។ ចំណែក ភ្នំពេញក្រោន វិញ បានស្មើជាមួយក្រុម អាយអេសអាយ ដង្កោរសែនជ័យ ក្នុងលទ្ធផល ២-២។
គួរបញ្ជាក់ ថា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានរកឃើញ ២ ក្រុមហើយ ដើម្បីឡើងទៅវគ្គបន្ត ក្នុងនោះមានក្រុម បឹងកេត និង វិសាខា។ បឹងកេត បានយកឈ្នះក្រុម កងយោធពលខេមរភូមិន្ទ នៅវគ្គ ៨ ក្រុមសរុបលទ្ធផលទាំង ២ ជើង ៤-០។ ដោយឡែក វិសាខា យកឈ្នះ ណាហ្គាវើលដ៍ ៦-២៕

កាលវិភាគប្រកួតវគ្គ ៨ ក្រុមចុងក្រោយពានសម្តេចតេជោ ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២៦ នេះ៖
- ព្រះខ័នរាជស្វាយរៀង vs គិរីវង្សសុខសែនជ័យ ម៉ោង ៦ ល្ងាច
- ភ្នំពេញក្រោន vs អាយអេសអាយ ដង្កោរសែនជ័យ ម៉ោង ៦ ល្ងាច

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


