ព័ត៌មានអន្ដរជាតិ
អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បំផ្លាញក្រុមទូកនេសាទនៅថៃ ខូចខាតអស់ជាង១០លានបាត
គ្រោះអគ្គិភ័យដ៏គួរឲ្យរន្ធត់មួយ បានលេបត្របាក់ក្រុមទូកនេសាទចំនួន៨គ្រឿង នៅឯកំពង់ទូកក្នុងស្រុក Khanom កាលពីព្រឹកព្រលឹមថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦ នេះ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មានថៃ Khaosod។

ហេតុការណ៍នេះបានចាប់ផ្តើមឡើងនៅវេលាម៉ោងប្រហែល១រំលងអធ្រាត្រ នៅចំណុចមាត់ព្រែក Khlong Khanom។ ដោយសារតែមានខ្យល់បក់បោកខ្លាំង ធ្វើឲ្យអណ្តាតភ្លើងរីករាលដាលយ៉ាងរហ័សពីទូកមួយទៅទូកមួយទៀតបន្តកន្ទុយគ្នា។ ក្រុមពន្លត់អគ្គិភ័យបានចំណាយពេលប្រហែល៤ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ប៉ុន្តែជាអកុសល ទូកទាំងនោះត្រូវបានឆេះខ្ទេចអស់ទៅហើយ ដែលគេប៉ាន់ប្រមាណថាមានទំហំខូចខាតលើសពី១០លានបាត (ប្រហែលជិត៣០ម៉ឺនដុល្លារ)។
តាមសេចក្តីរាយការណ៍ ទូកដែលរងគ្រោះទាំងនោះ គឺជាកម្មសិទ្ធិរបស់គ្រួសារអតីតសមាជិកសភាម្នាក់ ហើយក៏ជាក្រុមទូកនេសាទដ៏ធំបំផុតមួយនៅក្នុងខេត្ត Nakhon Si Thammarat ផងដែរ។ ចំពោះមូលហេតុដំបូង គេសង្ស័យថាអាចមកពីឆ្លងចរន្តអគ្គិសនីនៅលើទូកមួយគ្រឿង ប៉ុន្តែអាជ្ញាធរក៏មិនទាន់ទាត់ចោលនូវលទ្ធភាពដែលថាជាការលួចដុតដោយចេតនានោះដែរ។ ពេលនេះ មន្ត្រីជំនាញកំពុងតែធ្វើកោសល្យវិច័យយ៉ាងដិតដល់នៅកន្លែងកើតហេតុ ដើម្បីស្វែងរកការពិត។
អ្វីដែលគួរឲ្យកត់សម្គាល់ គឺមានការសង្ស័យពីមហាជនថា ករណីនេះអាចពាក់ព័ន្ធនឹងបញ្ហាខឹងសម្បាររឿង «កង្វះខាតប្រេងឥន្ធនៈ និងតម្លៃប្រេងឡើងថ្លៃ» នៅក្នុងតំបន់ ប៉ុន្តែប៉ូលិសមិនទាន់បានបញ្ជាក់ផ្លូវការនូវការអះអាងនេះនៅឡើយទេ។ បច្ចុប្បន្ន កម្លាំងនគរបាល និងអង្គភាពជើងទឹក កំពុងពិនិត្យមើលបំណែកទូក និងវាយតម្លៃពីផលប៉ះពាល់ដល់រចនាសម្ព័ន្ធកំពង់ទូកទាំងមូល៕


ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


