ជីវិតកម្សាន្ដ
« មកុដអប្សរា » មិនត្រឹមជាស្នាដៃអលង្ការ តែបានបង្ហាញពីភាពរស់រវើកនៃសិល្បៈវប្បធម៌ខ្មែរ កំពុងបន្តដល់បច្ចុប្បន្ន
ស្របពេលដែលកម្ពុជា បាននិងកំពុងបំផុសចលនាលើកស្ទួយតម្លៃវប្បធម៌ខ្មែរ តាមរយៈក្រុមអ្នកជំនាញផ្នែកខាងច្នៃដំឡើងមកុដអប្សារាខ្មែរ “ភួងមាល័យ បាយសីខ្មែរ” បានលើកបង្ហាញមកុដអប្សរាជាច្រើនទម្រង់លើទំព័រហ្វេសប៊ុក ដោយសុទ្ធសងតែដកស្រង់ការរចនា តាមលំអានចម្លាក់លើជញ្ជាំងប្រាសាទបុរាណខ្មែរនានា។ ខណៈការលើកយកមកបង្ហាញនេះ ក៏មានសម្រាប់ឱ្យសាធារណជនទូទៅជាវផងដែរ។

យ៉ាងណាមិញ ដើម្បីជាការស្វែងយល់បន្ថែមទាក់ទងនឹងទម្រង់មកុដអប្សរាខ្មែរដ៏សម្បូរបែប កម្ពុជាថ្មី សូមដកស្រង់ទម្រង់មកុដមួយចំនួន ដែលភ្ជាប់ជាមួយតឹកតាងប្រវត្តិសាស្ត្រ។
១. មកុដអប្សរា ទេវនាដអប្សរសួគ៌ា
ជាស្នាដៃដ៏វិចិត្រ តាមលំអានចម្លាក់អប្សរា នៃគោបុរៈធំ “ប្រាសាទអង្គរវត្ត” ធ្វើពីសំលោហៈស្រោបមាសខ្មែរ ហើយស្នាដៃដៃនេះ បានឆ្លុះបង្ហាញពីភាពល្អប្រណិត និងភាពច្នៃប្រឌិតខ្ពស់ ដើម្បីឱ្យស្របតាមលំនាំសិល្បៈខ្មែរ ដែលមានឬសគល់ពីអរិយធម៌បុរាណ។

២. មកុដ អប្សរឧត្តរបច្ឆិមាយអនុទិសា
ជាអប្សរមួយអង្គ ដែលមាលក្ខណៈកំពូលមកុដខុសប្លែកដាច់ពីគេ ក្នុងចំណោមអប្សរទាំង៩ ដែលគ្រងមកុដលម្អដោយកាក់ជ្រុងនៅចំណុចបេះដូង នៃរួតបាកាន ប្រាសាទអង្គរវត្ត។ (អ៊ុ ដ រៈ-ប៉ាច់ ឆិ ម៉ា-យៈ អនុ ទិសា) រួតបាកាន ប្រាង្គកណ្តាលនៃព្រះបរមវិស្ណុលោក (អង្គរវត្ត)។
– ក្បាច់រចនាកំពូលមកុដអប្សរមានសណ្ឋានជាផ្កាឈូករីក ឬ ផ្កាសាវយុត (សាយយុត) ៩ទង។
– ស្រទាប់ផ្កានីមួយៗ អមដោយក្បាច់ហៀនល្អិតយ៉ាងវិចិត្រទាំងសងខាង។
– គល់ត្របកផ្កាឈូក ឬ ផ្កាសាវយុតទាំង៩ មានលំអរដោយកាក់មូលក្បាច់ចក ៩ផ្កា នៃផ្នែកម្ខាងៗ សរុបទាំងខាងមុខ និង ខាងក្រោយចំនួន១៨។
– ភួងកាក់សំខាន់ទាំង៣ មានសណ្ឋានជាកាក់រាងពងក្រពើស្ទើរជ្រុង ព័ទ្ធជុំវិញដោយវង្សហៀនអង្គរ ៣ជាន់ សរុបទាំងខាងមុខ និងខាងក្រោយចំនួន ៦កាក់។

៣. មកុដអប្សរម៉ូហិនី (មោហិនី) ទេវីនៃសម្រស់ និងការការពារ
ជាមកុដអប្សរប្រកបដោយកំពូលស្រួចឆ្ពោះទៅលើ ជានិមិត្តរូបនៃភាពអង់អាច នៃអង្គទេវី ដែលមាននាទីការពារតុល្យភាពនៃឋានមនុស្ស និងទេវលោក។ ទ្រង់ជាអវតារ នៃតួអង្គព្រះវិស្ណុក្នុងទម្រង់ជាអប្សរដែលកាន់នូវកែវមុនី និងបានដណ្តើមយកមកវិញនូវទឹកអម្រឹតពីពួកអសុរៈ ក្នុងមហាទេវកថា «កូរសមុទ្រទឹកដោះ»។ កំពូលទាំង៧ តំណាងឱ្យសត្តសូល៍ គឺកំពូលគិរីទាំង៧ ក្នុងតម្រាលោកធាតុ ដែលជាទីប្រជុំនៃអង្គទេវៈ ដែលនឹងផ្តល់ការថែរក្សាការពារដល់សព្វសត្តនិករដែលប្រកបដោយសេចក្តីល្អ និងកំចាត់នូវភាពអហង្ការនៃសភាវៈទាំងឡាយ។

៤. មកុដអប្សរារចនាបទុម ទេវី នៃភាពបរិសុទ្ធ
មកុដអប្សរអង្គនេះ ត្រូវបានដកស្រង់តាមចម្លាក់នៃអប្សរដ៏វិចិត្រ នៃគោបុរៈធំដំបូង នៃប្រាសាទអង្គរវត្ត ដោយមានលំអរដោយក្បាច់ត្របកឈូក និងមានកំពូលជាក្បាច់រាក់រយ និង វល្លិ៍ខ្លូត ដែលជានិមិត្តរូបនៃភាពបរិសុទ្ធ នៃអង្គអប្សរដែលជាអង្គសព្រហ្មចារិនី ដែលបរិសុទ្ធបីដូចជាផ្កាឈូកនាឋានទេវល័យ។ កំពូលទាំង៧ តំណាងឱ្យសត្តសូល៍ គឺកំពូលគិរីទាំង៧ក្នុងតម្រាលោកធាតុ ដែលជាទីប្រជុំនៃអង្គទេវៈ ដែលនឹងផ្តល់ការថែរក្សាការពារដល់សព្វសត្តនិករដែលប្រកបដោយសេចក្តីល្អ និងកំចាត់នូវភាពអហង្ការនៃសភាវៈទាំងឡាយ។

៥. មកុដ ព្រះមាតាឥន្ទ្រទេវី
សាងឡើងជាថ្មីពីសំលោហៈស្រោបមាស បញ្ចុះត្បូងមានតម្លៃ រចនាតាមលំនាំចម្លាក់នាប្រាសាទព្រះខ័ន សម័យអង្គរ រចនាបថបាយ័ន។

ក្រៅពីនេះ នៅមានទម្រង់មកុដជាច្រើនផ្សេងទៀត ដែលដកស្រង់ពីចម្លាក់នៃសិល្បៈវប្បធម៌ខ្មែរ តាមប្រាសាទបុរាណនានា។
៦. មកុដព្រះនាងនាគ តាមលំអានចម្លាក់ ប្រាសាទភិមានអាកាស ព្រះកេស៩ ជាស្នាដៃតម្លើងថ្មីមានក្បាច់ក្បាំងកាន់តែប្រណិត។

៧. មកុដទេពធីតាមហាសង្ក្រាន្ត រចនាទ្រង់ឆព្វណ្ណរង្សី តាមលំនាំគំនូរបុរាណ នៃព្រះវិហារព្រះកែវមរកត (ថែវខាងជើង ឈៀងខាងលិច)។

៨. មកុដព្រះនាគ ក្បាំងក្បាច់ត្របកឈូក

៩. មកុដជ័យ ( រ័ត្នក្លាវកំពូល ) និង ជរត្រចៀកកុណ្ឌលកេសី ប្រដាប់ត្បូងចរណៃ។
១០. មកុដអប្សរា ទេវនាដអប្សរសួគ៌ា សាងពីសំលោហៈស្រោបមាសខ្មែរ។ វិចិត្រកម្មអលង្ការប្រកបដោយខេមរសោភ័ណ តាមលំអានចម្លាក់អប្សរានៃគោបុរៈធំ ប្រាសាទអង្គរវត្ត កេរដំណែលនៃដូនតាខ្មែរ។
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


